Pep អាច​នាំ​ Man City យក​៣ពិន្ទុ​ពី ក្រុម​ចាស់ Barcelona បាន​ទេ​យប់​នេះ?

ក្រុម​ជើង​ឯក​របស់​អេស្ប៉ាញ FC Barcelona ត្រូវ​បើកទ្វារ​កីឡដ្ឋាន Nou Camp របស់​ខ្លួន​ស្វាគមន៍​ក្រុម​ខ្លាំង​មក​ពី​អង់គ្លេស Manchester City ដែល​កំពុង​ដឹក​នាំ​ដោយ​អតីត​អ្នកចាត់ការ​ទូទៅ​របស់​ពួក​គេ​គឺ លោក Pep Guardiola នៅ​យប់​នេះ​វេលា​ម៉ោង​ ១និង​ ៤៥​នាទី​រំលង​អាធ្រាត្រ។​

 

Pep អាច​នាំ​ Man City យក​៣ពិន្ទុ​ពី ក្រុម​ចាស់ Barcelona បាន​ទេ​យប់​នេះ?

 

Barcelona សម្លឹង​ការ​ឈ្នះ​៣​ប្រកួត​ជាប់​គ្នា​នៅ​ក្នុង​ពូល C បន្ទាប់​ពី​បាន​៦​ពិន្ទុ​ពេញ​ពី​២​ប្រកួត​មុន​ ដោយ​ឡែក​​ Manchester City កំពុង​ចង់​ស្រង់​ដើម​ដោយ​សារ​ប្រកួត​មុន​ភ្លាត់ស្នៀត​ស្មើ​គ្នា​ជាមួយ​ Celtic។ ដូច្នេះ​ចាំ​មើល​ថា​យប់​នេះ ​តើ​ក្រុម​ណា ​នឹង​អាច​ទទួល​បាន​ជ័យ​ជម្នះ?

 

ជើង​កីឡាករ៖

 

Pep អាច​នាំ​ Man City យក​៣ពិន្ទុ​ពី ក្រុម​ចាស់ Barcelona បាន​ទេ​យប់​នេះ?
កម្លាំង​សំខាន់​របស់​ Barcelona មិន​មាន​បញ្ហា​អ្វី​នោះ​ទេ កីឡាករ​តែ​ម្នាក់​គត់​ដែល​របួស​គឺ​អ្នក​ចាំ​ទី​បម្រុង​ Jasper Cillessen ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​អាច​ជា៖ ter Stegen; Roberto, Pique, Mascherano, Alba; Busquets, Rakitic, Iniesta; Messi, Suarez, Neymar។

 

Pep អាច​នាំ​ Man City យក​៣ពិន្ទុ​ពី ក្រុម​ចាស់ Barcelona បាន​ទេ​យប់​នេះ?

 

ក្រុម​ Man Cityរបស់​លោក​ Pep Guardiola មាន​បញ្ហា​កីឡាករ​របួស​មួយ​ចំនួន​ដូចជា៖ Bacary Sagna និង Fabian Delph ប៉ុន្តែ​កីឡាករ​ឆ្នើម​២​រូប​គឺ Kevin De Bruyne និង Vincent Kompany អាច​ចូល​លេង​វិញ​បាន​ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​អាច​ជា៖ Bravo; Zabaleta, Stones, Otamendi, Kolarov; Fernandinho; Sterling, Silva, de Bruyne, Nolito; Aguero។

 

ប្រវត្តិ​ជួប​គ្នា៖

 

Pep អាច​នាំ​ Man City យក​៣ពិន្ទុ​ពី ក្រុម​ចាស់ Barcelona បាន​ទេ​យប់​នេះ?
ក្រុម​ទាំង​២​ធ្លាប់​ជួប​គ្នា​២​លើក​​ក្នុង​កម្មវិធី​ Champions League រដូវ​កាល​២០១៣/១៤ និង​ ២០១៤/២០១៥។ កាល​ពី​ជើង​ទី​១​នៃ​រដូវកាល​ដំបូង​ Messi និង Alves ស៊ុត​ម្នាក់​១​គ្រាប់​ឲ្យ​ Barca យក​ឈ្នះ ២-០ ​នៅ​ទឹក​ដី​ City of Manchesterហើយ​នៅ​ជើង​ទី​២​ កីឡាករ​ដដែល​ស៊ុត​ម្នាក់​១​គ្រាប់​ទៀត​ឲ្យ​ Barca ឈ្នះ​ ២-១​នៅ Camp Nou។

 

សម្រាប់​រដូវ​កាល​ ២០១៤/១៥ ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​ Luis Suarez ស៊ុត​២​គ្រាប់​ម្នាក់​ឯង​ជួយ​ Barca ឈ្នះ Man City ក្រៅ​ដី ២-១ ហើយ​នៅ​ជើង​ទី​២ Rakitic ស៊ុត​ឲ្យ​ម្ចាស់​ផ្ទះ​ឈ្នះ​១ ទល់​នឹង​០៕

 

ព្យាករ​គូ​នេះ​គឺ៖ Barcelona ២-០ Man City , ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា?

 

​ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Barcelona