សំបុត្រ​​ប្រភេទ​ទី​១ ចូល​ទស្សនា​កម្ពុជា​ប៉ះ​ទីម័រ​លក់​អស់​ហើយ

​តាម Page ​ផ្លូវ​ការ​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ឲ្យ​ដឹង​ថា សំបុត្រ​ប្រភេទ​ទី​១​ចូល​ទស្សនា​ការ​ប្រកួត​រវាង​ម្ចាស់​ផ្ទះ​កម្ពុជា និង​ទីម័រខាងកើត​បាន​លក់​អស់​ហើយ សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​ AFF Suzuki Cup ​នា​ថ្ងៃ​ទី២១ ខែ​តុលា ឆ្នាំ​២០១៦ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​វេលា​ម៉ោង៦:៣០​នាទី​ ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍​ BTV។

 
សំបុត្រ​​ប្រភេទ​ទី​១ ចូល​ទស្សនា​កម្ពុជា​ប៉ះ​ទីម័រ​លក់​អស់​ហើយ

 

​សំបុត្រ​​​ចូល​ទស្សនា​ការ​ប្រកួត​រវាង​កម្ពុជា និង​ទីម័រខាងកើត​ប្រភេទ​ទី​១ កន្លែង​មាន​ដំបូល​លក់​ក្នុង​​តម្លៃ​១​ម៉ឺន​រៀល និង​សំបុត្រ​​ប្រភេទ​ទី​២​កន្លែង​គ្មាន​ដំបូល​តម្លៃ​៥​ពាន់​រៀល។ ទន្ទឹម​នឹង​នោះ​សហព័ន្ធ​បាន​ចេញ​លិខិត​ព្រមាន​ថា ​​នឹង​ចាត់វិធានការ​​តាម​ផ្លូវ​ច្បាច់​​ទៅ​លើ​ជន​ណា ដែល​ទិញ​សំបុត្រ​ចូល​ទស្សនា​​​​រាល់​ការ​ប្រកួត​ក្នុង​កម្មវិធី​ខាង​លើ​ ហើយ​យក​ទៅ​លក់​វិញ​​ដំឡើង​តម្លៃ​ខុស​ពី​ការ​កំណត់​របស់​សហព័ន្ធ៕

 


អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​