ពាណិជ្ជករ​អាមេរិក​រង​ការ​ស្ទាក់​វាយ​ដោយ​ជន​បិទ​មុខ​នៅ​ក្រុង​ព្រះសីហនុ

យោងតាមជនរងគ្រោះ បន្ទាប់ពីមានភាពស្ងប់ស្ងាត់ជាច្រើនខែក្នុងក្រុងព្រះសីហនុ ការវាយប្រហារមួយដោយជនបិទមុខពីរនាក់នាព្រឹកថ្ងៃច័ន្ទ បានបណ្តាលឲ្យម្ចាស់ផ្ទះសំណាក់ជនជាតិអាមេរិកម្នាក់ចូលមន្ទីរពេទ្យ ដោយអង្គញ់ជង្គង់បែកនិងរបួសពេញលើខ្លួន។ លោក ជូល ហ្វ្រាយ (Joel Fry) អាយុ៤២ឆ្នាំ បានជិះម៉ូតូរបស់លោកទៅធ្វើការនៅម៉ោងប្រហែល១០ព្រឹក ពីក្រោយមិត្តរបស់លោក គឺលោក ម៉ាឃ ឃី អាយុ៦៤ឆ្នាំ តាមផ្លូវទៅឆ្នេរអូត្រេស២ ស្រាប់តែពេលនោះមានរថយន្ត SUV ពណ៌ប្រាក់មួយគ្រឿងនៅលើទួលបើកមកប៉ះម៉ូតូរបស់លោក ឃី បណ្តាលឲ្យគាត់ធ្លាក់ពីម៉ូតូ។ ដោយសន្មតថាការបុកនោះជាគ្រោះថ្នាក់ លោក ហ្វ្រាយ បាននិយាយថា លោកបានឈប់នៅកន្លែងកើតហេតុនោះដើម្បីព្យាយាមជួយ តែបានត្រឹមតែត្រូវគេវាយយ៉ាងឃោរឃៅប៉ុណ្ណោះ។ លោកបាននិយាយថា “នៅពេលខ្ញុំឈប់ម៉ូតូរបស់ខ្ញុំ រថយន្តនោះបន្តបុកខ្ញុំ ធ្វើឲ្យខ្ញុំធ្លាក់ចេញពីម៉ូតូ។ នៅពេលនោះហើយដែលបុរសមាឌធំម្នាក់ចេញពីរថយន្តមុខពាក់ម៉ាស់ និងមានដំបងវាយបាល់មួយ ហើយបន្តវាយខ្ញុំ៤០ទៅ៥០ដំបង”។ លោកបាននិយាយបន្ថែមថា អ្នកបើករថយន្តក៏បិទមុខដែរ។ លោកបាននិយាយថា “មនុស្សទាំងនេះដែលមានគម្រោងជាមុន បានរង់ចាំខ្ញុំនៅទួលនោះ”។ លោក ហ្វ្រាយ បាននិយាយថា លោកជឿថា ជនសង្ស័យដំបូងឡើយច្រឡំលោក ឃី ថាជាគាត់។ លោក ហ្វ្រាយ […]

The post ពាណិជ្ជករ​អាមេរិក​រង​ការ​ស្ទាក់​វាយ​ដោយ​ជន​បិទ​មុខ​នៅ​ក្រុង​ព្រះសីហនុ appeared first on The Cambodia Daily.