បុណ្យ Halloween គេបន្លាចខ្មោច បុិនេះគាត់យក Note 7 មកផ្អើល មានអ្នកចុចមើលជាង 2 លាននាក់

បុណ្យ Halloween គេបន្លាចខ្មោច បុិនេះគាត់យក Note 7 មកផ្អើល មានអ្នកចុចមើលជាង 2 លាននាក់

រដូវកាលបុណ្យបន្លាចខ្មោច ព្រាយបិសាច Halloween កៀកនឹងចូលមកដល់ទៀតហើយ ក្នុងចុងខែតុលាថ្ងៃទី 31 នេះ ដោយឡែកប្រិយមិត្តជាច្រើនក៏កំពុងនឹងត្រៀមពាក់មុខខ្មោច Zombie បន្លាចគ្នាលេង ឫដើម្បីចូលរួមអបអរនូវព្រឹត្តិការណ៍មួយនោះ។ ផ្ទុយទៅវិញប្លែកអីតែបុរសម្នាក់នេះ គាត់បែជាលេងយក Note 7
មកបន្លាចទៅវិញ ដោយរូបគេបានយកប្រអប់ Note 7 ទាំង 6 ប្រអប់មកចងជាប់នឹងអាវរបស់ខ្លួន ហើយធ្វើជាផ្លុំផ្សែងឱ្យចេញពីក្នុងប្រអប់នោះ ប្រៀបបាននឹងទូរស័ព្ទដែលកំពុងត្រៀមឆេះ ហុយផ្សែងដូច្នោះដែរ។
យ៉ាងណាមុិញសូមបញ្ជាក់ថាវីដេអូខាងក្រោម គេហទំព័រយើងខ្ញុំបានដកស្រង់ចេញពីប្រព័ន្ធ YouTube បន្តតែប៉ុណ្ណោះ
ចំណែកឯវីដេអូដែលមានអ្នកមើលជាង 2 លាននាក់នោះ គឺនៅក្នុងគណនីយហ្វេសប៊ុករបស់ម្ចាស់វីដេអូផ្ទាល់ Chris Kiley
គាត់លេងអីប្លែកៗអញ្ចឹង? តោះក្រលេកមើលនៅវីដេអូខ្លីទាំងអស់គ្នា។

ប្រភព: Theverge

---------------------------------------

ដោយ: កៅ រក្សា

ចុះថ្ងៃទី 19 ខែតុលា ឆ្នាំ 2016 ម៉ោង 05:18 ល្ងាច

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

បុណ្យ Halloween គេបន្លាចខ្មោច បុិនេះគាត់យក Note 7 មកផ្អើល មានអ្នកចុចមើលជាង 2 លាននាក់