លោក ម៉ម មិថុនា គ្រូភ្លេងរបស់ ដួង វីរៈសិទ្ធ អរគុណអ្នកគាំទ្រនៅក្នុងកម្មវិធី I AM A SINGER CAMBODIA

6 Videos


លោក ម៉ម មិថុនា ដែលជាគ្រូភ្លេងរបស់តារាចម្រៀងលោក ដួង វីរៈសិទ្ធ បានថ្លែងអំណរ គុណយ៉ាងខ្លាំងដល់អ្នកគាំទ្រដែលបានបោះឆ្នោតគាំទ្រលោក ហើយនឹងសិស្សរបស់លោកនៅក្នុង កម្មវិធី I Am A Singer Cambodia នាពេលកន្លងមកថ្មីៗនេះ ហើយលោកថែមទាំងយល់ឃើញថា ជ័យជំនះថ្មីៗមកនេះ គឺជាពេលវេលាមិនអាចបំភ្លេចបានឡើយ ។

លោក ម៉ម មិថុនា គ្រូភ្លេងរបស់ ដួង វីរៈសិទ្ធ អរគុណអ្នកគាំទ្រនៅក្នុងកម្មវិធី I AM A SINGER CAMBODIA

លោក ម៉ម មិថុនា បានថ្លែងអំណរគុណដល់អ្នកគាំទ្រតាមរយៈសារដែលសរសេរនៅក្នុង បណ្តាញសង្គមហ្វេសប៊ុករបសើលោកថា «ខ្ញុំបាទសូមថ្លែងអំណរគុណដល់បងប្អូន និង មិត្តភក្កិទាំង អស់គ្នាដែលបានបោះឆ្នោតគាំទ្រខ្ញុំបាទ និង សិស្សរបស់ខ្ញុំតាំងពីវគ្គដំបូងរហូតដល់វគ្គផ្តាច់ព្រ័ត្រ រហូតដល់ទទួលជយ័ជំនះ សូមជូនពរមិត្តទាំងអស់គ្នាជួបប្រទះតែសេចក្តីសុខ និង ជយ័ជំនះគ្រប់ប្រ ការ» ។

លោក ម៉ម មិថុនា គ្រូភ្លេងរបស់ ដួង វីរៈសិទ្ធ អរគុណអ្នកគាំទ្រនៅក្នុងកម្មវិធី I AM A SINGER CAMBODIA

អ្វីដែលលោក ម៉ម មិថុនា កាន់តែរំភើបនោះ គឺលោកថែមទាំងបានបង្ហោះរូបថតនៅក្នុង បណ្តាញសង្គមហ្វេសប៊ុកនៅពេលដែលលោក ហើយនិងតារាចម្រៀង ដួង វីរៈសិទ្ធ ទទួលពានរង្វាន់ I Am A Singer Cambodia ក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រ ព្រមទាំងសរសេរសារខ្លីអមជាមួយរូបថតទាំង នោះដែលមានន័យថា ជាពេលវេលាមិនអាចបំភ្លេចបានឡើយ (Time can’t forget) ដោយលោកចង់សំ ដៅទៅលើជ័យជំនះនៅក្នុងកម្មវិធី I Am A Singer Cambodia នេះតែម្តង ។

លោក ម៉ម មិថុនា គ្រូភ្លេងរបស់ ដួង វីរៈសិទ្ធ អរគុណអ្នកគាំទ្រនៅក្នុងកម្មវិធី I AM A SINGER CAMBODIA

សូមបញ្ជាក់ផងដែរថា នៅទីបំផុតលោក ដូង វីរៈសិទ្ធ បានក្លាយជាម្ចាស់ពានរង្វាន់កម្មវិធី I Am A Singer Cambodia ។ គេនៅចាំបានថា ចាប់តាំងពីវគ្គដំបូងមកម្លេះលោក ដួង វីរៈសិទ្ធ តែងតែ ទទួលបានការបោះឆ្នោតគាំទ្រច្រើនពីទស្សនិកជន ។ ដួង វីរៈសិទ្ធ ត្រូវបានគេកត់សម្គាល់ឃើញថា ជាតារាចម្រៀងអាជីពវ័យក្មេងដែលមានទឹកដមសម្លេងពិរោះ ហើយជាតារាចម្រៀងដែលមានប្រជា ប្រិយភាពថែមទៀតផង ។

លោក ម៉ម មិថុនា គ្រូភ្លេងរបស់ ដួង វីរៈសិទ្ធ អរគុណអ្នកគាំទ្រនៅក្នុងកម្មវិធី I AM A SINGER CAMBODIA

ដោយសារតែមានទឹកដមសម្លេងពិរោះ ដួង វីរៈសិទ្ធ ត្រូវបានលោកគ្រូរបស់ខ្លូនគឺលោក ម៉ម មិថុនា សរសើរមិនដាច់ពីមាត់ ហើយថែមទាំងនិយាយថា សិស្សរបស់លោក គឺបង្ហាត់បង្រៀនឆាប់ ចាប់បានថែមទៀតផង ៕ យ៉ានុ

លោក ម៉ម មិថុនា គ្រូភ្លេងរបស់ ដួង វីរៈសិទ្ធ អរគុណអ្នកគាំទ្រនៅក្នុងកម្មវិធី I AM A SINGER CAMBODIAលោក ម៉ម មិថុនា គ្រូភ្លេងរបស់ ដួង វីរៈសិទ្ធ អរគុណអ្នកគាំទ្រនៅក្នុងកម្មវិធី I AM A SINGER CAMBODIAលោក ម៉ម មិថុនា គ្រូភ្លេងរបស់ ដួង វីរៈសិទ្ធ អរគុណអ្នកគាំទ្រនៅក្នុងកម្មវិធី I AM A SINGER CAMBODIA