កូនដំរីដ៏ចេះ១ក្បាលរួសរាន់ស្ទុះចូលទឹកបឹងភ្លាមៗដើម្បីជួយសង្គ្រោះម្ចាស់គួរឲ្យសរសើរ បន្ទាប់គិតថាម្ចាស់អាចកំពុងលង់ទឹក (video)

ដំរីដ៏ស្មោះត្រង់១ក្បាល បានបង្ហាញសកម្មភាពក្នុងគោលបំណងជួយសង្គ្រោះគួរឲ្យសរសើរ និងស្រឡាញ់បំផុត ក្រោយវាបានមើលឃើញអ្នកបង្វឹករបស់វា កំពុងភ្លីងភ្លើមនៅក្នុងទឹកបឹង ដែលវាគិតថាកំពុងមានបញ្ហា ។

Kham Lah អាយុ ៤ ឆ្នាំ ដែលជាកូនដំរី១ក្បាល នៅឯឧស្យានដំរីជាតិថៃ ត្រូវបានឃើញប្រញាប់ប្រញាល់ស្ទុះចូលក្នុងទឹកបឹង ដើម្បីជួយសង្គ្រោះអ្នកបង្វឹករបស់វាដែលមានឈ្មោះថា Darrick ។

Loading...

វីដេអូបានបង្ហាញឲ្យសម្ព័ន្ធភាពរវាង Darrick និងកូនដំរី Kham Lha នៅឯឧស្យាន Elephant Nature Park ។ នៅពេលនាង(ដំរី) បានគិតថា Darrick កំពុងមានបញ្ហាក្នុងទឹក, នាងក៏បានស្ទុះចូលក្នុងទឹកបឹងយ៉ាងប្រញាប់ប្រញាល់ និងព្យាយាមជួយសង្គ្រោះគាត់ ។ ប៉ុន្តែ តាមពិតទៅលោក Darrick គ្រាន់តែហែលទឹកលេងបំបាត់ការអប្សុកប៉ុណ្ណោះឯង ។

សកម្មភាពនេះសបញ្ជាក់ឲ្យឃើញថា នៅពេលយើងធ្វើជាមួយសត្វទាំងឡាយដោយក្តីស្រឡាញ់, នោះពួកវានឹងតែងតែតបស្នងក្តីស្រឡាញ់ដល់យើងវិញពិតជាពុំខាន ៕