អ្នកថតរូបកម្ពុជា ដែលល្បីខ្លាំងជាអន្តរជាតិ ប្រាប់គន្លឹះដ៏ពិសេសសម្រាប់អ្នកចង់ក្លាយជាអ្នកថតរូបសិល្បៈ

លោក ម៉ក់ រ៉េមីសា បច្ចុប្បន្នជាអ្នកថតរូបឲ្យទីភ្នាក់ងារព័ត៌មានអ៊ឺរ៉ុបប្រចាំនៅកម្ពុជា និង អ្នកម្ចាស់ស្នាដៃ រូបសិល្បៈទឹកឡើងត្រីស៊ីស្រមោច ដែលល្បីខ្លាំងលើឆាកអន្តរជាតិនោះ បានបង្ហាញគន្លឹះមួយចំនួន ដើម្បីឲ្យក្លាយជាអ្នកថតរូបដ៏ចំណាន។ លោក ជាគ្រូរបស់អ្នកថតរូបល្បីៗនៅកម្ពុជាមួយចំនួន ដូចជា លោក សុវណ្ណ ភីឡុង និង កឹម សុវណ្ណាជាដើម។ចង់ដឹងពីគាត់ចូលមើលក្នុងនេះ http://www.asiamotion.net/photographers/57/remissa-mak

អ្នកថតរូបកម្ពុជា ដែលល្បីខ្លាំងជាអន្តរជាតិ ប្រាប់គន្លឹះដ៏ពិសេសសម្រាប់អ្នកចង់ក្លាយជាអ្នកថតរូបសិល្បៈ

Loading...

រូបថត ពីពេលជម្លៀសចេញពីភ្នំពេញកាលឆ្នាំ១៩៧៥

លោកសរសេរក្នុងហេ្វសប៊ុកផ្ទាល់ខ្លួនថា៖
ជូនចំពោះប្អូនៗដែលធ្វើដំណើរនៅលើដងវិថីសិល្បៈនៃការថតរូប!!
ខ្ញុំដឹងហើយថាប្អូនៗគ្រប់រូបសុទ្ធតែជាអ្នកមានទេពកោសល្យ បន្ទាប់ពីគ្រូ ថតរូប របស់ប្អូននិងសិស្សច្បងរបស់ប្អូនៗបានបង្រៀនរួចហើយ នូវរបៀប ប្រើម៉ាសីុនថតនិងចំណេះដឹងជាច្រើនទៀតដែលទាក់ទងទៅនឹងការថតរូប មិនតែប៉ុណ្ណោះ មានអ្នកថតរូបរាមច្បងមួយចំនួនក៏បានចែករំលែកនូវ បទពិសោធន៏ល្អៗ និងគំនិតល្អៗជាច្រើនរបស់ពួកគាត់ ដល់ប្អូនៗផងដែរ ដែលជាធនធានដ៏មានតំលៃសម្រាប់អោយប្អូនបន្តរដំណើរទៅមុខទៀត វាស្របទៅនឹងវិស័យថតរូបនាពេលបច្ចុប្បន្នមានការរីកចំរើន។
ខ្ញុំចង់ជូនជាគំនិតផ្ទាល់ខ្លួនខ្លះដើម្បីបន្ថែមនូវអ្វីដែលប្អូនៗមាន ក្រែង អាចមាន ប្រយោជន៏ក្នុងការចូលរួមចំណែកអភិវឌ្ឍន៏វិស័យនេះអោយបានប្រសើរឡើងថែមទៀត។ ទោះបីការពន្យល់របស់ខ្ញុំនៅពេលនេះមិនបានគ្រប់ជ្រុងជ្រោយដូចការបង្រៀននៅក្នុងថ្នាក់រៀនក៏ដោយ ក៏វាជាផ្នែកមួយដ៏សំខាន់សំរាប់ការយល់ដឹង ធ្វើអោយប្អូនៗយកទៅពិចារណានិងបង្កើតនូវចំងល់ជាច្រើនផងដែរ ដែលទាក់ទងទៅនឹងវិស័យនេះ។

អ្នកថតរូបកម្ពុជា ដែលល្បីខ្លាំងជាអន្តរជាតិ ប្រាប់គន្លឹះដ៏ពិសេសសម្រាប់អ្នកចង់ក្លាយជាអ្នកថតរូបសិល្បៈ

អ្នកថតរូបកម្ពុជា ដែលល្បីខ្លាំងជាអន្តរជាតិ ប្រាប់គន្លឹះដ៏ពិសេសសម្រាប់អ្នកចង់ក្លាយជាអ្នកថតរូបសិល្បៈ

លោក ម៉ក់ រ៉េមីសា បានទទួលពានពីមហាស្រពប្រទេសចិន

ខ្ញុំចង់ជូនជាគំនិតផ្ទាល់ខ្លួនខ្លះដើម្បីបន្ថែមនូវអ្វីដែលប្អូនៗមាន ក្រែង អាចមាន ប្រយោជន៏ក្នុងការចូលរួមចំណែកអភិវឌ្ឍន៏វិស័យនេះអោយបានប្រសើរ ឡើងថែមទៀត។ ទោះបីការពន្យល់របស់ខ្ញុំនៅពេលនេះមិនបានគ្រប់ជ្រុងជ្រោយដូចការបង្រៀននៅក្នុងថ្នាក់រៀនក៏ដោយ ក៏វាជាផ្នែកមួយដ៏សំខាន់សំរាប់ការយល់ដឹង ធ្វើអោយប្អូនៗយកទៅពិចារណានិងបង្កើតនូវចំងល់ជាច្រើនផងដែរ ដែលទាក់ទងទៅនឹងវិស័យនេះ។ខាន់សំរាប់ការយល់ដឹង ធ្វើអោយប្អូនៗយកទៅពិចារណានិងបង្កើតនូវចំងល់ជាច្រើនផងដែរ ដែលទាក់ទងទៅនឹងវិស័យនេះ។
ក- ផ្ដល់ក្ដីសង្ឃឹមដល់ខ្លួនឯងជានិច្ចនិងកំណត់គោលដៅអោយបានច្បាស់លាស់ថាតើយើងចង់ដើរដល់កំរិតណាក្នុងវិស័យនៃការថតរូប។
ខ- ការថតរូបគឹជាទំរង់សិល្បៈមួយក្នុងចំណោមទំរង់សិល្បៈនានាដ៏ទែផ្សេងទៀតដែរ មានន័យថាអ្នកថតរូបត្រូវបញ្ចូលសីល្ប៏ទៅក្នុងរូបភាពតាមរយះ ទេពកោសល្យដ៏ប៉ិនប្រសព្វរបស់ខ្លួនដែលមានតិចឬក៏ច្រើន។
គ- តើបានសីល្ប៏មកពីណា?? បញ្ចូលសីល្ប៏ទៅក្នុងរួបភាពយ៉ាងដូចម្ដេច??
ត្រូវមានទេពកោសល្យខ្ពស់ក្នុងការ បញ្ចូលសីល្ប៏ទៅក្នុងរួបភាពដូចជា
០១-ជាការបញ្ចូលនូវសោភ័ណភាពដែលបានមកពីការរៀបចំល្អមុន
០១-ជាការបញ្ចូលនូវសោភ័ណភាពដែលបានមកពីការរៀបចំល្អមុននឹងថត។
០២-ចេះជ្រើសរើសសកម្មភាពល្អ
០៣-ស្គាល់ពន្លឺល្អ
០៤-រូបភាពសំដែងនូវអារម្មណ៏របស់រូបភាព
០៥-ការបង្ហាញនូវភាពខុសគ្នា
០៦-ចេះជ្រើសរើសពណ៌ល្
០៧-រូបភាពមើលទៅណែងណង
០៨-ចេះរកចំណុចដែលគេចាប់អារម្មណ៏មកដាក់ក្នុងរូបភាព
០៨-ចេះរកចំណុចដែលគេចាប់អារម្មណ៏មកដាក់ក្នុងរូបភាពរបស់យើងជាដើម។

អ្នកថតរូបកម្ពុជា ដែលល្បីខ្លាំងជាអន្តរជាតិ ប្រាប់គន្លឹះដ៏ពិសេសសម្រាប់អ្នកចង់ក្លាយជាអ្នកថតរូបសិល្បៈ
រូបសិល្បៈដែលរចនាថតដោយលោក រ៉េមីសា

ឃ- ត្រូវស្គាល់ខ្សែបន្ទាត់ខ្លាំងនិងខ្សោយជាច្រើនដែលមានខ្វាត់ខ្វែងនៅក្នុងរូបភាពរបស់យើងប្រសិនបើយើងជ្រើសរើសវាមិនបានល្អធ្វើអោយ
រូបយើង ពុំសូវ មានកំលាំងទៅតាមហ្នឹងដែរ។
ង- ត្រូវចេះស្វែងរកនិងបង្កើតនូវ Key pictures, Formula pictures, រូបភាពចំឡែក រូបភាពអ្នកទស្សនាមិនដែលឃើញ រូបភាពតែមួយគ្មានពីរ រូបភាពធ្វើអោយគេឆ្ងល់ចង់តាមដាន។ ល។
កុំបង្ហាញនូវអ្វីៗដល់ទស្សនិកជនទាំងអស់ពេក ត្រូវចេះលាក់ខ្លះនិងត្រូវរក Styleសំគាល់ស្នាដៃរបស់ខ្លួនឯងធ្វើយ៉ាងណាអោយគេមើលរូបយើងទៅគេដឹងថាវាជារបស់យើងជាដើម។
ច– បង្កើតស្នាដែសិល្បៈនែការថតរូប បើគ្រាន់តែថតដើម្បីអោយតែគេមើលឃើញ វាជាការងាយស្រួលទេ តែបើថតហើយអោយគេមើលទៅរួចហើយវាចាក់ចូលទៅដល់ក្នុងបេះដូងអ្នកទស្សនាទៀតនោះ គឺជារឿងលំបាកមួយសំរាប់អ្នកថតរូប តែយើងគ្រប់គ្នានៅតែអាចធ្វើវាបានប្រសិនបើយើងមានការព្យាយាម។ បើយើងធ្វើបានទើបស្នាដៃយើងត្រូវបានគេគោរពបន្ទាប់មកបានគេគោរពយើងនិងសរសើរយើង នៅពេលក្រោយ អាស្រ័យទៅដោយស្នាដៃរបស់យើងល្អដល់កំរិតណា??។
ឆ- ត្រូវរៀនសូត្រពីរូបភាពអ្នកដ៏ទៃអោយបានច្រើន គ្រប់រូបភាពទាំងអស់សុទ្ធតែមានចំណុចខ្លាំង និងចំណុចខ្សោយរបស់វា រូបភាពមិនដែលល្អឥតខ្ចោះនោះទេ តែយើងខំធ្វើយ៉ាងណាអោយស្នាដៃរបស់យើងបានល្អប្រសើរអោយបានច្រើនចំណុចតាមតែអាចធ្វើទៅបាន។
ជ– ត្រូវស្គាល់តំលៃពិតនែរូបថតយើងថាខ្លាំងត្រង់ណានិងខ្សោយត្រង់ណាដើម្បីធ្វើការកែរតំរូវ ឆ្ពោះទៅរកការរីកចំរើនមួយ។ត្រូវនាំយករូបភាពរបស់យើងទៅបង្ហាញអ្នកជំនាញខាងវិស័យនេះ
អោយ បានញឹកញាប់ អោយពួកគាត់ជួយផ្ដល់យោបល់ទៅលើរូបភាពរបស់យើង។ កុំច្រឡំជាមួយការសរសើរពីអ្នកដែលគ្មានជំនាញខាងវិស័យថតរូបនេះ តែយើងត្រូវការយ៉ាងខ្លាំង នូវការលើកទឹកចិត្តនិងអរគុណចំពោះពួកគាត់ ដើម្បីជាកំលាំងចិត្តក្នុងការអភិវឌ្ឍន៏ស្នាដៃរបស់យើងអោយបានប្រសើរឥតឈប់ឈរ។
ឈ–ស្នាដែខ្លាំងឬក៏ខ្សោយវាអាស្រ័យទៅលើសមត្ថភាពទេពកោសល្យរបស់យើងដែលមាន ដែលបានតាំងចិត្តមោះមត់ អំណត់អធន លះបង់ពេលវេ លាដ៏មានតំលៃ ប្រឹងប្រែងព្យាយាមសិក្សាស្រាវជ្រាវស្វែងរកដែលបានដោយលំបាកនិងកម្ររ តែយើងនៅតែអាចធ្វើវាបាន។
ញ-ត្រូវដឹងក្នុងចិត្តយើងថាស្នាដែសិល្បៈគឺជានិមិត្តសញ្ញានែដួងព្រលឹងនៃប្រទេសនីមួយៗ បើឈ្មោះយើងល្បី ជាតិយើងនិងប្រជាជនយើងទាំងមូល ក៏មានកិត្តិយសទៅតាមហ្នឹងដែរ។
ដ– តាមធម្មតាស្នាដៃយើងបង្កើតដំបូងមិនសូវមានការគាំទ្ររប៉ុន្មានទេ តែកុំអស់សង្ឃឹម ត្រូវតែបង្កើតស្នាដែថ្មីៗបន្ថែមទៀតអោយបានខ្លាំងជាងមុន ដើម្បីជួយសង្រ្គោះស្នាដែរបស់យើងដែលខ្សោយពីមុនៗមក។ កាលបើស្នាដៃរបស់យើងចុងក្រោយត្រូវបានគេទទួលស្គាល់ទូលំទូលាយហើយនោះ វានាំអោយស្នាដៃយើងទាំងអំបាលម៉ាននីងមានតំលៃខ្ពស់តាមគ្នាទាំងអស់ដែរ។
ថ- បង្កើតស្នាដែថ្មីៗអោយបានច្រើនតាមតែអាចធ្វើទៅបានដើម្បីទុកជាកេរមរតកសំរាប់ជាតិយើង និងអ្នកជំនាន់ក្រោយ។
ទ- គណកម្មការវាយតំលៃស្នាដៃសិល្បៈនិងអ្នកប្រមូលទិញស្នាដៃសិល្បៈល្បីៗនៅលើពិភពលោកមានភាពវៃឆ្លាតកំរិតខ្ពស់ណាស់ ដូចនេះយើងត្រូវស្វែងយល់នូវប្រវត្តិសិល្បះ អោយបានច្រើន អោយដឹងពីគេដឹងពីយើង ថាតើតំលៃពិតនៃស្នាដៃសិល្បះពីជំនាន់មុននិងពេលបច្ចុប្បន្នយ៉ាងដូចម្ដេច គេអោយតំលៃវាទៅលើអ្វីខ្លះ?ទៅតាមដំណាក់កាលនីមួយៗព្រោះថាតំលៃស្នាដៃសិល្បះវាក៏អាចមាន
តំលៃប្រែប្រួលទៅតាមសម័យកាលនីមួយៗដែលគេនិយមផងដែរ។
ន- ត្រូវធ្វើការតាំងបង្ហាញស្នាដៃរបស់យើងនៅក្នុងប្រទេសអោយបានញឹកញាប់ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន និងប្រើយុទ្ទសាស្ត្រសមាហរណកម្មស្នាដៃរបស់យើងអោយចូលទៅក្នុងទីផ្សារសិល្បៈពិភពលោក តាមរយះធ្វើការចូលរួមតាំងពិពណ៌ស្នាដៃរបស់យើង ជាមួយមហោស្របពិពណ៌រូបថតនានាដែលមានឈ្មោះល្បីៗនៅលើសកលលោកដែលគេតែងតែប្រារពធ្វើជារាងរាល់ឆ្នាំអោយបាន
ច្រើនដង តាមតែអាចធ្វើទៅបាន ដើម្បីអោយគេស្គាល់ស្នាដៃយើង។មានតែស្នាដៃយើងតែមួយគត់ដែលបញ្ជាក់ពីសម្ថភាពខ្លាំងឬក៏ខ្សោយរបស់យើង។
ប–ជាការសង្ឃឹមទុកជាមុន ប្រសិនបើស្នាដៃរបស់យើងទាំងឡាយដែលមានការគាំទ្រច្រើនជាសកលនៅជុំវិញពិភពលោកហើយវាក៏នឹងអាចក្លាយទៅជាវត្ថុសិល្បះជាតិមួយដ៏មានតំលៃសំរាប់ប្រទេសយើង ហើយវាក៏អាចដាក់តាំងបង្ហាញជាស្វ័យប្រវត្តិ និងជាប្រចាំនៅក្នុងសារមន្ទីររូបថតនៅប្រទេសយើងបានដែរនាពេលអនាគត៕

អ្នកថតរូបកម្ពុជា ដែលល្បីខ្លាំងជាអន្តរជាតិ ប្រាប់គន្លឹះដ៏ពិសេសសម្រាប់អ្នកចង់ក្លាយជាអ្នកថតរូបសិល្បៈ

ប្រភព៖ webkalib