ប៉ូលិស​ហ្វីលីពីន បង្ក្រាប​ក្រុមបាតុករ​ដែល​ទាមទារ​ឲ្យ​ទាហាន​អាមេរិក​ចេញពី​ទឹកដី​ខ្លួន​ដោយ​បើកឡាន​បុក និពន្ធដោយ : ថ្មីៗ       October-19-2016, 5:16 pm         26900

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108ប៉ូលិស​ហ្វីលីពីន បង្ក្រាប​ក្រុមបាតុករ​ដែល​ទាមទារ​ឲ្យ​ទាហាន​អាមេរិក​ចេញពី​ទឹកដី​ខ្លួន​ដោយ​បើកឡាន​បុក​ក្រុមបាតុករ និង​ប៉ូលិស​ហ្វីលីពីន នៅ​ថ្ងៃ​ពុធ ទី​១៩ ខែតុលា​នេះ បាន​ប៉ះទង្គិច​គ្នា​យ៉ាង​ហិង្សា​នៅមុខ​ស្ថាន​អាមេរិក​ប្រចាំ​រដ្ឋធានី​ម៉ានីល​នៃ​ប្រទេស​ហ្វីលីពីន​។ ការប៉ះទង្គិច​នេះ បាន​ផ្ទុះឡើង​ក្នុងពេលដែល​ក្រុមបាតុករ បានទាមទារ​ឲ្យ​ទាហាន​អាមេរិក ចាក​ចេញពី​ប្រទេស​របស់​ពួកគេ​ក្នុង​ឥរិយាបថ​ដែល​មិន​ស្របតាម​គោលការណ៍​សន្តិវិធី​នោះ​។

​យ៉ាងហោចណាស់​មាន​ក្រុមបាតុករ​៥០​នាក់ បាន​រងរបួស ក្រោយ​ប៉ូលិស​ហ្វីលីពីន បាន​បើកឡាន​បំ​បុក និង​ជាន់​លើ​ទៅមក​ទៅវិញ​លើ​ការប្រមូលផ្តុំ​របស់​ក្រុមបាតុករ​ដែល​កំពុងតែ​ទាមទារ​ឲ្យ​ទាហាន​អាមេរិក​ចាក​ចេញពី​ទឹកដី​របស់ខ្លួន​នោះ​។ ក្នុងការ​ប៉ះទង្គិច​នោះ ក្រុមបាតុករ ក៏បាន​គប់​ដុំថ្ម និង​ប្រើ​ដំបង​ដើម្បី​វាយតប​ទៅលើ​ប៉ូលិស​ផងដែរ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ហ្វីលីពីន Rappler​។

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ ក្រុមបាតុករ ដែល​ដឹកនាំ​ដោយ​សម្ព័ន្ធ​ជនជាតិភាគតិច SANDUGO បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​ស្ថានទូត​អាមេរិក​ប្រចាំ​រដ្ឋធានី​ម៉ានីល​ដើម្បី​ទាមទារ​ឲ្យ​បញ្ចប់​វត្តមាន​របស់​ក​ង​ទ័ព​អាមេរិក​នៅ​ហ្វីលីពីន ហើយ​ពូកគេ ក៏បាន​ប្រកាស​គាំទ្រ​ចំពោះ​ជំហរ​នយោបាយ​ការបរទេស​ឯករាជ្យរ​បស់​លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ក្នុង​ការមិន​ពឹង​ផ្អែកលើ​អាមេរិក​ទៀតផង​ដែរ​។

ប៉ូលិស​ហ្វីលីពីន បង្ក្រាប​ក្រុមបាតុករ​ដែល​ទាមទារ​ឲ្យ​ទាហាន​អាមេរិក​ចេញពី​ទឹកដី​ខ្លួន​ដោយ​បើកឡាន​បុក និពន្ធដោយ : ថ្មីៗ       October-19-2016,  5:16 pm         26900

​ជុំវិញ​នៃ​ការបង្ក្រាប​បាតុករ​តាមរយៈ​ការបើក​ឡាន​បំ​បុក​ចុះឡើង​នេះ មិនទាន់មាន​ការបកស្រាយ​ពី​ប៉ូលិស​ហ្វីលីពីន​នៅឡើយ​នោះទេ​។ តែ​ក្រុម​សម្ព័ន្ធ​ជនជាតិភាគតិច បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​យ៉ាងខ្លាំង ដោយ​ក្រុម​នោះ បាន​ចោទ​ការបង្ក្រាប​របស់​ប៉ូលិស​ប្រៀបប្រដូច​ទៅនឹង ការ​ស្ថិតក្រោម​អំណាច​នៃ​ចក្រពត្តិ​អាមេរិក​យ៉ាង​ដូច្នេះ​ឯង​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​ដដែល​នោះ​។

​សម្រាប់​សេចក្តីថ្លែងការណ៍​ពី​លោក​ប្រធានាធិបតី​ហ្វីលីពីន ក៏​មិនទាន់មាន​ដែរ ដ្បិត​លោក កំពុងតែ​បំពេញ​ទស្សនកិច្ច​រយៈពេល​បួន​ថ្ងៃ​នៅក្នុង​ប្រទេស​ចិន​។ តែ​អ្វី​គួរកត់សម្គាល់​នោះ បាតុកម្ម​ប្រឆាំងនឹង​ទ័ព​អាមេរិក​របស់​ក្រុមបាតុករ បាន​ផ្ទុះឡើង ស្របពេល​ដែល​លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​ព្រមាន​ក្នុងការ​បញ្ចប់​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយនឹង​អាមេរិក​ផងដែរ​៕