ភាព​យន្ត​បែប​ កំប្លែង​ដ៏​ល្បី នៅ​ប្រទេស​ថៃ រឿង «តៃ​កុង​ផ្តាច់​ព្រលឹង» ​ចាក់​បញ្ចាំង​នៅ​កម្ពុជា​ ក្នុង​ថ្ងៃ​នេះ​ហើយ (មានវីដេអូ)

សូមទស្សនាវីដេអូ  ៖ 

(ភ្នំពេញ)៖ ភាពយន្តបែបកំប្លែងដ៏ល្បីល្បាញ នៅក្នុង ប្រទេសថៃ «តៃកុងផ្តាច់ព្រលឹង»  «Fast 888» បានមក បង្ហាញវត្តមាន នៅក្នុងប្រទេសកម្ពុជា ក្នុងថ្ងៃនេះហើយ ដោយបានរៀបចំបញ្ចាំង តាមបណ្ដារោងភាពយន្ត Legend គ្រប់សាខាផ្សារទំនើបទាំងអស់ក្នុងក្រុងភ្នំពេញ ដើម្បីឲ្យអ្នកទស្សនា បានសើចកំសាន្តសប្បាយ ប្លែក អារម្មណ៍ជាមួយនឹងរសជាតិថ្មី នៃភាពយន្តរបស់ប្រទេសជិតខាង។

ភាព​យន្ត​បែប​ កំប្លែង​ដ៏​ល្បី នៅ​ប្រទេស​ថៃ រឿង «តៃ​កុង​ផ្តាច់​ព្រលឹង» ​ចាក់​បញ្ចាំង​នៅ​កម្ពុជា​ ក្នុង​ថ្ងៃ​នេះ​ហើយ (មានវីដេអូ)

កញ្ញា Vorn Sothy ប្រធានទីផ្សារនៃរោងភាពយន្ត Legend មានថ្លែងបញ្ជាក់ថា រោងភាពយន្ត Legend បាន សហ ការជាមួយនឹង Sabay MDP នាំយកនូវខ្សែភាពយន្តល្អៗ មកបញ្ចាំងជូន ទស្សនិកជនជាពិសេស Fan របស់រោង ភាពយន្ត លេជេន ទាំងអស់ ដើម្បីកំសាន្តសប្បាយភ្នែក សើច បាត់អស់ទុក្ខកង្វល់។ ជាក់ស្ដែងថ្ងៃនេះរោងភាព យន្ត Legend បាននាំយករឿង «តៃកុងផ្តាច់ព្រលឹង»  «Fast 888» មកបញ្ចាំងក្នុងរោងភា ពយន្តហើយជឿជា ក់ថានឹងមិនធ្វើឲ្យ Fan ទាំងអស់ខកបំណងឡើយ ពេលបានចូលទស្សនា។

ប្រធានទីផ្សាររូបនេះ ក៏បានថ្លែងអំណរគុណ ដល់ Fan របស់រោងភាពយន្ត Legend ទាំងអស់ ដែលតែងតែ គាំទ្រ រាល់សកម្មភាពរបស់រោងភាពយន្ត ជាពិសេសគាំទ្រនូវ ភាពយន្តខ្នាតធំថ្មីៗ ដែលបានចាក់បញ្ចាំងនា ពេលកន្លង មកនិងក្នុងពេលនេះ។

ដោយឡែកលោក សុខ សិរីសោភា ប្រធានទីផ្សាររបស់ក្រុមហ៊ុន Sabay MDP បានបញ្ជាក់ថាក្រុមហ៊ុនសប្បា យ អឹមឌីភី បាននាំយកនូវខ្សែភាពយន្ត រឿង«តៃកុងផ្តាច់ព្រលឹង»  «Fast 888» ពីប្រទេសថៃដើម្បីបញ្ចាំង ក្នុងប្រ ទេសកម្ពុជា ព្រោះបើតាមដឹង គ្រាន់តែរឿងនេះ បញ្ចាំងនៅក្នុងប្រទេសថៃ តែរយៈពេល១សប្ដាហ៍ប៉ុណ្ណោះ អាច រកចំណូលបាន១០០លានបាត ទៅហើយ គឺឃើញថា មានការគាំទ្រយ៉ាងខ្លាំង។ រឿង «Fast 888» ជារឿងភាគ ទី២ បន្តពីរឿង «ព្រះតេជគុណ4G» ដែលទទួលបានការគាំទ្រខ្លាំង ពេលដាក់បញ្ចាំង។

លោកបន្តថា រឿង «តៃកុងផ្តាច់ព្រលឹង»  «Fast 888» ជាប្រភេទរឿងបែបកំប្លែងក្នុងន័យអប់រំដល់អុ្នកបើកបរ ទាំងអស់ កុំបើកបរក្នុងភាពលេងសើច កុំប្រជែងគ្នា ព្រោះមានមនុស្សច្រើន ជិះក្នុងរថយន្តដែលកំពុងតែផ្ញើវាស នាលើខ្លួន។ តួសម្ដែងក្នុងរឿងនេះ ក៏មានអ្នកគាំទ្រ នៅក្នុងប្រទេសកម្ពុជា ច្រើនណាស់ដែរ។

យ៉ាងណាមិញប្រធានទីផ្សាររូបនេះ បានបង្ហាញក្ដីរំពឹងថា រឿង «តៃកុងផ្តាច់ព្រលឹង»  «Fast 888» អាចនឹង មានអ្នកចូលទស្សនា ប្រមាណជាង១០ម៉ឺននាក់ ព្រោះតែរឿងនេះ មានសារអប់រំច្រើន ជាងរឿងមុនៗជាពិសេស គឺអប់រំដល់តៃកុងឡានពេលបើកបរតែម្ដង៕

ភាព​យន្ត​បែប​ កំប្លែង​ដ៏​ល្បី នៅ​ប្រទេស​ថៃ រឿង «តៃ​កុង​ផ្តាច់​ព្រលឹង» ​ចាក់​បញ្ចាំង​នៅ​កម្ពុជា​ ក្នុង​ថ្ងៃ​នេះ​ហើយ (មានវីដេអូ) ភាព​យន្ត​បែប​ កំប្លែង​ដ៏​ល្បី នៅ​ប្រទេស​ថៃ រឿង «តៃ​កុង​ផ្តាច់​ព្រលឹង» ​ចាក់​បញ្ចាំង​នៅ​កម្ពុជា​ ក្នុង​ថ្ងៃ​នេះ​ហើយ (មានវីដេអូ) ភាព​យន្ត​បែប​ កំប្លែង​ដ៏​ល្បី នៅ​ប្រទេស​ថៃ រឿង «តៃ​កុង​ផ្តាច់​ព្រលឹង» ​ចាក់​បញ្ចាំង​នៅ​កម្ពុជា​ ក្នុង​ថ្ងៃ​នេះ​ហើយ (មានវីដេអូ) ភាព​យន្ត​បែប​ កំប្លែង​ដ៏​ល្បី នៅ​ប្រទេស​ថៃ រឿង «តៃ​កុង​ផ្តាច់​ព្រលឹង» ​ចាក់​បញ្ចាំង​នៅ​កម្ពុជា​ ក្នុង​ថ្ងៃ​នេះ​ហើយ (មានវីដេអូ)

ប្រភព ៖ freshnewsasia

Loading...

  • ភាព​យន្ត​បែប​ កំប្លែង​ដ៏​ល្បី នៅ​ប្រទេស​ថៃ រឿង «តៃ​កុង​ផ្តាច់​ព្រលឹង» ​ចាក់​បញ្ចាំង​នៅ​កម្ពុជា​ ក្នុង​ថ្ងៃ​នេះ​ហើយ (មានវីដេអូ)已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/10/19  Category:វីដេអូ
Tags: