ស្មាតហ្វូនជំនាន់ថ្មី HuaweiGR5Mini របស់ក្រុមហ៊ុន Huawei ឡូយអស់ស្ទះ

ស្មាតហ្វូនជំនាន់ថ្មី HuaweiGR5Mini របស់ក្រុមហ៊ុន Huawei ឡូយអស់ស្ទះ

អ្នកទំាងអស់គ្នាប្រាកដជា ធ្លាប់ស្គាល់កំពូលស្មាតហ្វូន HuaweiGR5 ដែលជាជើងខ្លាំងនៅលើទីផ្សារកម្ពុជា។ ឥឡូវនេះ ស្មាតហ្វូន HuaweiGr5 mini ដែលជាប្អូនរបស់ HuaweiGR5 ក៏មិនធម្មតា ទាំងរូបរាង សម្ថភាព និងតម្លៃ។

Huawei GR5Mini នេះបានរចនាឡើងមានរាងតូចជាងមុន ជាមួយទំហំអេក្រង់ 5.2” ពណ៌ធម្មជាតិ ត្រជាក់ភ្នែក ហើយចំពោះអ្នកមិនសូវចូលចិត្ត កាន់ស្មាតហ្វូនដែលមានទំហំធំ ប្រាកដណាស់ជាពេញចិត្តស្មាតហ្វូន ម៉ូដែល នេះជាក់ជាមិនខាន។ បំពាក់នូវអង្គប្រតិបត្តការ Kirrin650, CPU 64Bit Octa-core ប្រព័ន្ធប្រតិបត្តការ Android M, Emui 4.1, ល្បឿន និងអង្គចង់ចាំ Ram 2GB និង Rom 16GB Huawei GR5Mini មានកម្លាំងថាមពលថ្មមហិ មា គឺ 3000 mAh។

ស្មាតហ្វូនជំនាន់ថ្មី HuaweiGR5Mini របស់ក្រុមហ៊ុន Huawei ឡូយអស់ស្ទះ

ចូរក្រឡេកមើលផ្នែកខាងក្រោម Huawei GR5Mini បំពាក់ជាមួយរន្ធបំពងសម្លេងនៅខាងស្តាំរន្ធស្រូបសម្លេង នៅខាងឆ្វេង និងរន្ធដោតថ្មនៅកណ្តាល។ ចំណែកនៅចំហៀងខាងស្តាំវិញវាបានបំពាក់មកជាមួយបូតុងតំឡើង បន្ថយសម្លេង និងបូតុងបិទបើក។ នៅចំហៀងខាងឆ្វេងវិញ វាបានបំពាក់មកជាមួយរន្ធដាក់ស៊ីម ដែលអាចដាក់ ស៊ីមបានដល់ទៅពីរ ទ្រទ្រង់បច្ចេកវិទ្យា 4GLTE ហើយក៏អាចបន្ថែមម៉េម៉ូរី កាតខាងក្រៅផងដែរបើសិនជាយើង ប្រើប្រាស់ស៊ីមតែមួយ។ចំនែកផ្ទៃខាងក្រោយរបស់ Huawei GR5Mini នេះ ក៏បានបំពាក់មកជាមួយសេនស័រស្កេន ស្នាមក្រយ៉ៅដៃជំ នាន់ ក្រោយគេបង្អស់របស់ហ៊ួវៃ ដែលប្រើបាន មុខងារយ៉ាងច្រើនដូចជា ស្កេនសំរាប់បើកសោរទូរស័ព្ទ ថតរួបក៏ ដូចជាវីដេអូ ទទួលទូរស័ព្ទ បិទម៉ោងរោទន៏ អូសបង្ហាញផ្ទាំង notification និងអូសបង្ហាញរូបថតផងដែរ។

ស្មាតហ្វូនជំនាន់ថ្មី HuaweiGR5Mini របស់ក្រុមហ៊ុន Huawei ឡូយអស់ស្ទះ

ក្រៅពី សេនស័រស្កេន ស្នាមម្រាមដៃនេះ យើងក៏ឃើញកាមេរ៉ារបស់វា ដែលកាមេរ៉ាក្រោយនេះមានទំហំ 13MP និងកា មេរ៉ាមុខធំរហូតដល់ 8MP ដែលជាជម្រើសដ៏ល្អបំផុតសំរាប់អ្នកដែលចូលចិត្ត ថតរូបទេសភាព ក៏ដូចជា ថតរូបសែលហ្វីជាមួយមុខងារកាមេរ៉ាជាច្រើនដូចជា Beauty Photo និង Beauty Video ដែល ពិសេសបំផុតសំ រាប់អ្នកដែលចូលចិត្តថតរូប និងវីដេអូបង្ហោះចូលក្នុងបណ្តាញសង្គមនានា ដែលវាមានសមត្ថភាពកែសម្រួល កំរិតភាពម៉តរលោងសស្អាតនៃផ្ទៃមុខរបស់លោកអ្នក។

ចំនែកមុខងារ Pro Photo និង Pro Video ក៏ជាមុខងារដ៏ពិសេសមួយផ្សេងទៀត ដែលនឹងធ្វើអោយកាមេរ៉ាស្មាត ហ្វូននេះ ក្លាយទៅជាកាមេរ៉ាអាជីព តែវាក៏ទាមទារអោយយើងចេះប្រើ មុខងារតូចៗក្នុងនោះផងដែរដូចជា EVកំ ណត់ពន្លឺ, AF auto focus, AWB កំណត់ពណ៌អាកាសធាតុ ជាដើម។

អ្វីដែលរឹតតែពិសេសនោះគឺតម្លៃ ដែល HuaweiGR5 Mini មានលក់លើទីផ្សារកម្ពុជាក្នុងតម្លៃត្រឹមតែ 185$ តែប៉ុ ណ្ណោះ សម្រាប់ឱកាសអបអរសាទរទិវាបុណ្យ Halloween។ សូមប្រញាប់រួសរាន់មកកាន់ ហាងទូរស័ព្ទដែលជា ដៃគូរបស់ Huawei រឺហាងទូរស័ព្ទដែលមានស្លាកសញ្ញា Huawei កុំឲ្យឱកាសកន្លងផុតព្រោះស្តុបមានកំណត់៕

ប្រភព ៖ ksn

Loading...

  • ស្មាតហ្វូនជំនាន់ថ្មី HuaweiGR5Mini របស់ក្រុមហ៊ុន Huawei ឡូយអស់ស្ទះ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/19  Category:កំសាន្ត
Tags: