ស្ងាត់ៗ៖ ហ្វាន់ ពីងពីង និង លី ឈិន បានចុះលិខិតអាពាហ៍ពិពាហ៍?

6 Videos


មហាជនកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការបើកចំហទំនាក់ទំនងស្នេហារវាង ហ្វាន់ ពីងពីង និង លី ឈិនចាប់តាំងពីខែឧសភា។ ពីងពីង ធ្លាប់បានលើកឡើងថា លី ឈិន ជាគូស្នេហ៍ចុងក្រោយរបស់នាង ហើយនេះគឺជាការបញ្ជាក់យ៉ាងជាក់ស្តែងថា លី ឈិន មានទំនាក់ទំនងយ៉ាងស្អិតល្មួត។

ស្ងាត់ៗ៖ ហ្វាន់ ពីងពីង និង លី ឈិន បានចុះលិខិតអាពាហ៍ពិពាហ៍?

ថ្មីៗនេះ សារព័ត៌មានមួយចំនួនបានចុះផ្សាយពីគូស្នេហ៍ទាំងពីរថា ពួកគេបានចុះសំបុត្រអាពាហ៍ពិពាហ៍រួចរាល់ជាស្រេចហើយ។ ប្រភពលម្អិតបានបង្ហាញថា ទោះបីជា ពីងពីង និង លី ឈិន កំពុងជាប់រវល់ជាមួយការងារខ្លាំងក៏ដោយប៉ុន្តែពួកគេក៏ឆ្លៀតពេលសម្រាប់រៀបចំពិធីមង្គលការផងដែរ។ គូស្នេហ៍ទាំងពីរថែមទាំងបានបង្ហើបទៀតថា ពួកគេកំពុងរងចាំតែពេលវេលាល្អដើម្បីប្រកាសពីការរៀបការតែប៉ុណ្ណោះ ។

ស្ងាត់ៗ៖ ហ្វាន់ ពីងពីង និង លី ឈិន បានចុះលិខិតអាពាហ៍ពិពាហ៍?

កាលពីប៉ុន្មានថ្ងៃមុន ពួកគេទាំងពីរត្រូវបានគេប្រទះឃើញដើរកាន់ដៃគ្នាយ៉ាងស្និទ្ធស្នាលនៅឯទីក្រុង Yantai ដែលជាស្រុកកំណើតរបស់តារាស្រី ពីងពីង ហើយនាងស្លៀកសម្លៀកបំពាក់បែបរលុងៗទំនងដូចជាស្ត្រីមានផ្ទៃពោះ។ ទីតាំងដែលគេបានប្រទះឃើញអ្នកទាំងពីរ គឺនៅជិតការិយាល័យចុះលិខិតអាពាហ៍ពិពាហ៍របស់ Yantai។  បើតាមការប៉ាន់ស្មាន ពួកគេនឹងរៀបចំពិធីមង្គលការបន្ទាប់ពីត្រលប់មកពីស្រុកកំណើត ពីងពីង វិញ ។ អ្នកទាំងពីរមិនបានបញ្ជាក់បន្ថែម ឬ បដិសេធនៅពេលដែលមានការលេចឡើងនូវពាក្យចចាមអារ៉ាមទាក់ទងនឹងការរៀបការឡើយ ហើយកាលពីខែមុន ពីងពីង ត្រូវបានគេសួរនាំពីគម្រោងរៀបការ តែនាងបានត្រឹមព្រលយពាក្យថា «គ្រប់យ៉ាងគឺសុទ្ធតែអាចទៅរួច» ៕ បញ្ញា (ប្រភព ៖ អេស៊ាន ផប ញ៊ូ)

ស្ងាត់ៗ៖ ហ្វាន់ ពីងពីង និង លី ឈិន បានចុះលិខិតអាពាហ៍ពិពាហ៍?