ក្រុមហ៊ុន​​បច្ចេកវិទ្យា​ល្បី​ៗ​ទាំង ៤ ​ដែល​​មាន​ចំនុច​ចាប់​ផ្ដើម​​នៅ​ក្នុង​ហ្គារ៉ាស

ជាមួយការចាប់ផ្ដើមដំបូងក្រុមហ៊ុនល្បីៗទាំងនេះ មិនមានប្រាក់គ្រប់គ្រាន់សម្រាប់ជួលផ្ទះឬអគារសម្រាប់ធ្វើការការិយាល័យនោះទេ ដូចនេះពួកគេមានតែជ្រើសរើសយកទីតាំង កន្លែងទុករថយន្ត (ហ្គារ៉ាស) នៅផ្ទះដើម្បីធ្វើជាការិយាល័យបណ្ដោះអាសន្ន ។ ប៉ុន្តែបើក្រឡេកមកមើលឥលូវការិយាល័យរបស់ក្រុមហ៊ុនទាំងនេះ គឺសុទ្ធសឹងតែជាអគារទំនើបៗ និងមានទំហំធំ ។ ប្រិយមិត្តប្រហែលជាចង់ដឹងហើយថាក្រុមហ៊ុនទាំងនោះមានក្រុមហ៊ុនអ្វីខ្លះ អីញ្ចឹង តោះទៅស្គាល់ក្រុមហ៊ុននោះទាំងអស់គ្នា ៖

1Amazon

កាលពីឆ្នាំ ១៩៩៤ លោក Jeff Bezos បានបង្កើតឡើងនូវ Online Bookstore របស់ខ្លួន នៅក្នុងកំឡុងពេលនោះគាត់បានប្រើប្រាស់ ហ្គារ៉ាសឡាន នៃផ្ទះរបស់គាត់ធ្វើជាការិយាល័យសម្រាប់ធ្វើការ ជាមួយនឹងដៃគូរបស់គាត់។ សព្វថ្ងៃនេះ Online Bookstore ដែលបង្កើតនៅពេលនោះគឺជាផ្សារអនឡាញដ៏ធំបំផុតមួយរបស់ពិភពលោកគឺ AMAZON ។ ជាងនេះទៅទៀត លោក Jeff Bezos ក៏បានបង្កើតក្រុមហ៊ុនមួយផ្សេងដែលមានឈ្មោះថា Blue Origin ដែលជាក្រុមហ៊ុនផលិតយានអវកាសផងដែរ

ក្រុមហ៊ុន​​បច្ចេកវិទ្យា​ល្បី​ៗ​ទាំង ៤ ​ដែល​​មាន​ចំនុច​ចាប់​ផ្ដើម​​នៅ​ក្នុង​ហ្គារ៉ាស

ក្រុមហ៊ុន​​បច្ចេកវិទ្យា​ល្បី​ៗ​ទាំង ៤ ​ដែល​​មាន​ចំនុច​ចាប់​ផ្ដើម​​នៅ​ក្នុង​ហ្គារ៉ាស

ក្រុមហ៊ុន​​បច្ចេកវិទ្យា​ល្បី​ៗ​ទាំង ៤ ​ដែល​​មាន​ចំនុច​ចាប់​ផ្ដើម​​នៅ​ក្នុង​ហ្គារ៉ាស

2Apple

លោក Steve Jobs និងលោក Steve Wozniak បានជួបប្រជុំគ្នាបង្កើតកុំព្យូទ័រដំបូងរបស់ពួកគេដោយដៃនៅក្នុងហ្គារ៉ានៃក្រុមគ្រួសាររបស់លោក Steve Jobs ដែលអាចនិយាយបានថាវាជាការិយាល័យដំបូងបំផុតរបស់ Apple ។ ប៉ុន្តែមកដល់ពេលនេះការិយាល័យរបស់ Apple គឺជាអគារដ៏ទំនើប និងធំមួយ ហើយនៅឆ្នាំ 2017 ក្រុមហ៊ុន Apple នឹងបញ្ចប់ការសាងសង់ទីស្នាក់ការថ្មីរបស់ខ្លួន ដែលជាអគារចំនួនបួនជាន់ដ៏ទំនើបមួយដែលសាងសង់លើដីដែលមានផ្ទៃក្រលា 2,8 លានការ៉េ ការិយល័យនេះនឹងអាចផ្ទុកបុគ្គលិកបានចំនួន 13.000 នាក់ ផងដែរ។

ក្រុមហ៊ុន​​បច្ចេកវិទ្យា​ល្បី​ៗ​ទាំង ៤ ​ដែល​​មាន​ចំនុច​ចាប់​ផ្ដើម​​នៅ​ក្នុង​ហ្គារ៉ាស

ក្រុមហ៊ុន​​បច្ចេកវិទ្យា​ល្បី​ៗ​ទាំង ៤ ​ដែល​​មាន​ចំនុច​ចាប់​ផ្ដើម​​នៅ​ក្នុង​ហ្គារ៉ាស

3Google

មិនខុសពីក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗដទៃ Google ក៏ចាប់ផ្ដើមចេញពី ហ្គារ៉ាសរថយន្តដូចគ្នា ប៉ុន្តែបើក្រឡេកមកមើលសព្វថ្ងៃ Google ត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុនដ៏ជោគជ័យបំផុត ក្នុងវិស័យបច្ចេកវិទ្យា ដែលក្រៅពីជាម្ចាស់នូវ Search Engine ដ៏ល្បី និង សេវាកម្មដែលទាក់ទងទៅនឹងបច្ចេកវិទ្យា ក្រុមហ៊ុនមួយនេះក៏បានទិញយកនូវ Youtube ដែលជាគេហទំព័រទស្សនាវីដេអូដ៏ល្បីបំផុតរបស់ពិភពលោក និង កំពុងតែកាន់កាប់នូវប្រពន្ធប្រត្តិបត្តិការណ៍ដ៏ល្បីរបស់ពិភពលោកគឺ Android ផងដែរ។

ក្រុមហ៊ុន​​បច្ចេកវិទ្យា​ល្បី​ៗ​ទាំង ៤ ​ដែល​​មាន​ចំនុច​ចាប់​ផ្ដើម​​នៅ​ក្នុង​ហ្គារ៉ាស

ក្រុមហ៊ុន​​បច្ចេកវិទ្យា​ល្បី​ៗ​ទាំង ៤ ​ដែល​​មាន​ចំនុច​ចាប់​ផ្ដើម​​នៅ​ក្នុង​ហ្គារ៉ាស

4Microsoft

និយាយមកដល់ក្រុមហ៊ុន Microsoft នរណាក៏ស្គាល់ដែរ ហើយចំនុចចាប់ផ្ដើមរបស់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំ និងល្បីមួយនេះក៏នៅក្នុងហ្គារ៉ាសផងដែរ ដែលការចាប់ផ្ដើមដំបូង Microsoft មានគ្នាត្រឹមតែ ៥ នាក់ប៉ុណ្ណោះគឺ ស្ថាបនិកលោក Bill Gates និងលោក Paul Allen ជាមួយនឹងបុគ្គលិក ៣ រូបផ្សេងទៀត ដែលពួកគេធ្វើការរួមគ្នានៅក្នុងហ្គារ៉ាសដែលជាការិយាល័យរបស់ពួកគេ។ ប៉ុន្តែសព្វថ្ងៃនេះ Microsft មានបុគ្គលិករហូតទៅដល់ជាង 12០000 នាក់ ដែលធ្វើការនៅក្នុងការិល័យដ៏ទំនើប និងធំសម្បើមមួយនៅក្នុងទីក្រុង Washington, សហរដ្ឋអាមេរិក។

ក្រុមហ៊ុន​​បច្ចេកវិទ្យា​ល្បី​ៗ​ទាំង ៤ ​ដែល​​មាន​ចំនុច​ចាប់​ផ្ដើម​​នៅ​ក្នុង​ហ្គារ៉ាស

ក្រុមហ៊ុន​​បច្ចេកវិទ្យា​ល្បី​ៗ​ទាំង ៤ ​ដែល​​មាន​ចំនុច​ចាប់​ផ្ដើម​​នៅ​ក្នុង​ហ្គារ៉ាស
  • ក្រុមហ៊ុន​​បច្ចេកវិទ្យា​ល្បី​ៗ​ទាំង ៤ ​ដែល​​មាន​ចំនុច​ចាប់​ផ្ដើម​​នៅ​ក្នុង​ហ្គារ៉ាស已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/19  Category:បច្ចេកវិទ្យា
Tags: