រ៉េត ស៊ូហ្សាណា បង្អួតសម្រស់ជាមួតឈុតអាពាហ៍ពិពាហ៍ក្នុងឆាកតាំងពិព័រណ៍

6 Videos


ក្រោយពីមានបទចម្រៀងផ្ទាល់ខ្លួននៅក្នុងផលិតកម្មហង្សមាសមក គេសង្កេតឃើញតារាពន្លកថ្មីវ័យ ក្មេង រ៉េត ស៊ូហ្សាណា កាន់តែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើន ។ ថ្មីៗនេះ រ៉េត ស៊ូ ហ្សាណា ហាក់ដូចលេចមុខ លេចមាត់ខ្លាំងនៅក្នុងការបង្ហាញម៉ូដសម្លៀកបំពាក់អាពាហ៍ពិពាហ៍ ។

រ៉េត ស៊ូហ្សាណា បង្អួតសម្រស់ជាមួតឈុតអាពាហ៍ពិពាហ៍ក្នុងឆាកតាំងពិព័រណ៍

ក្នុងចំណោមបេក្ខជន បេក្ខនារី ដែលចូលរួមប្រកួតកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទីពីរគេសង្កេតឃើញបេក្ខនារីវ័យក្មេង រ៉េត ស៊ូហ្សាណា ហាក់លេចធ្លោ ខ្លាំង ទោះជានាងមិនបានកាន់ពានជ័យលាភីក៏ដោយ ។

រ៉េត ស៊ូហ្សាណា បង្អួតសម្រស់ជាមួតឈុតអាពាហ៍ពិពាហ៍ក្នុងឆាកតាំងពិព័រណ៍

ពេលនេះ រ៉េត ស៊ូហ្សាណា ក៏មានបទចម្រៀងផ្ទាល់ខ្លួន ដែលមានចំណងជើងថា «ឈប់» ។ ជារឿយៗនាងតែងតែលេចមុខនៅក្នុងកម្មវិធីប្រគុំតន្ត្រីរបស់ស្ថានីយទូរទស្សន៍និងកម្មវិធីរបស់ក្រុមហ៊ុននានាជាច្រើន។ដោយសាររូបសម្រស់ស្រស់ស្អាតបែបធម្មជាតិ រ៉េត ស៊ូហ្សាណា ទទួលបានការចាប់អារម្មណ៍ពីម្ចាស់សំអាងការនានា ដែលថ្មីៗនេះ នាងបានបង្ហាញវត្តមាននៅក្នុងកម្ម វិធីពិពណ៌សំអាងការ ដែលបានធ្វើឡើងកាលពីថ្ងៃ ១៥ ខែតុលា នេះ នៅកោះពេជ្រ ។

រ៉េត ស៊ូហ្សាណា បង្អួតសម្រស់ជាមួតឈុតអាពាហ៍ពិពាហ៍ក្នុងឆាកតាំងពិព័រណ៍

នៅថ្ងៃនោះនាងបានតុប តែង ខ្លួនជាកូនក្រមុំយ៉ាងស្រស់ស្អាត ដោយចាប់ដៃគូរជាមួយប្រុសស្អាត អែតវីន ជាកូនកម្លោះ។ មានការលើកឡើងថា ក្រៅពីជាតារាចម្រៀង រ៉េត ស៊ូហ្សាណា គួរតែចាប់អាជីពសម្តែង មួយទៀត ព្រោះនាងមានរូបសម្រស់ស្រស់ស្អាតបែបធម្មជាតិគួរអោយគយគន់ ៕ ចេនី

រ៉េត ស៊ូហ្សាណា បង្អួតសម្រស់ជាមួតឈុតអាពាហ៍ពិពាហ៍ក្នុងឆាកតាំងពិព័រណ៍រ៉េត ស៊ូហ្សាណា បង្អួតសម្រស់ជាមួតឈុតអាពាហ៍ពិពាហ៍ក្នុងឆាកតាំងពិព័រណ៍រ៉េត ស៊ូហ្សាណា បង្អួតសម្រស់ជាមួតឈុតអាពាហ៍ពិពាហ៍ក្នុងឆាកតាំងពិព័រណ៍រ៉េត ស៊ូហ្សាណា បង្អួតសម្រស់ជាមួតឈុតអាពាហ៍ពិពាហ៍ក្នុងឆាកតាំងពិព័រណ៍រ៉េត ស៊ូហ្សាណា បង្អួតសម្រស់ជាមួតឈុតអាពាហ៍ពិពាហ៍ក្នុងឆាកតាំងពិព័រណ៍