៤​នាក់ របួសធ្ងន់​ស្រាល ដោយ​ម៉ូតូ​២​គ្រឿង បុក​គ្នា នៅ​ស្រុក​ព្រៃ​នប់

៤​នាក់ របួសធ្ងន់​ស្រាល ដោយ​ម៉ូតូ​២​គ្រឿង បុក​គ្នា នៅ​ស្រុក​ព្រៃ​នប់



ព្រះ​សីហ​នុ​: មនុស្ស​ប្រុស​ស្រី ចំនួន​៤​នាក់ បាន​រង​របួសធ្ងន់​ស្រាល ដោយសារ​ម៉ូតូ ២ គ្រឿង បុក​គ្នា​យ៉ាង​ពេញទំហឹង នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៦ នៅ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៨៣-១៨៤ ស្ថិត​ក្នុង​ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

សមត្ថកិច្ច បានអោយ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​កើតឡើង រវាង​ម៉ូតូ​មួយ​គ្រឿង ម៉ាក​សង់​កូរ៉េ ពណ៌​ស្លា​ទុំ ពាក់​ស្លាក​លេខ​កណ្តាល 1C-6801 បើកបរ​ដោយ​ឈ្មោះ ឈិ​ន រ៉ា​វួ​ច ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ដូរ​ហ្គា​ស មាន​ទីលំនៅ នៅ​ក្នុង​ឃុំ​កើតហេតុ ទិស​ដៅ​ពី​ជើង ទៅ​ត្បូង បាន​បត់​ឆ្វេង ក៏​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ក្រ​.​ព្រះ​សីហ​នុ​1B -4560 ទិស​ដៅ​ស្របគ្នា អ្នកបើកបរ​ឈ្មោះ សឿ​ន រតនា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ​វាល​មាស ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ បណ្តាល​ឲ្យ​ឈ្មោះ ឈិ​ន រ៉ា​វួ​ច របួសស្រាល ឈ្មោះ​សឿ​ន រតនា របួសធ្ងន់ ឈ្មោះ យ៉ុ​ន ស៊ី​ម ភេទ​ស្រី អាយុ​២៣ ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ត្រូវជា​ប្រពន្ធ (​រួម​ដំណើរ​ជាមួយ ម៉ូតូ​ហុងដា សេ​១២៥) រង​របួសធ្ងន់ និង​ឈ្មោះ យ៉ុ​ន សាន ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ត្រូវជា​បង (​រួម​ដំណើរ​ជាមួយ​ម៉ូតូ សេ​១២៥) រង​របួសធ្ងន់​។

អ្នក​របួស បាន​បញ្ជូន​ទៅ​ព្យា​ល​បាល នៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ ២ គ្រឿង អូស​រក្សា​ទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ព្រៃ​នប់​៕