រថយន្ត​កុងតឺន័រ បុក​រថយន្ត​សាំ​យ៉ុ​ង អូស​ចូល​ក្នុងផ្ទះ គ្មាន​អ្នក​របួស

រថយន្ត​កុងតឺន័រ បុក​រថយន្ត​សាំ​យ៉ុ​ង អូស​ចូល​ក្នុងផ្ទះ គ្មាន​អ្នក​របួស



ព្រះ​សីហ​នុ​: រថយន្ត​កុងតឺន័រ បាន​បុក​គ្នា​ជាមួយ រថយន្ត​សាំ​យ៉ុ​ង ចំ​ពីមុខ​យ៉ាង​ពេញទំហឹង អូស​ជិត​ដល់​ក្នុងផ្ទះ​លក់ដូរ ជិត​ផ្លូវជាតិ​លេខ​៤ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៦  ស្ថិត​ក្នុងភូមិ​បត់​គគីរ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បង្ក​ឲ្យ​អ្នក​ផ្ទះ មានការ​ភ្ញាក់ផ្អើល និង​រត់​ចេញពី​ក្នុងផ្ទះ ទាំង​ព្រលឹង​ចុង​សក់​។

សមត្ថកិច្ច បានអោយ​ដឹង​ថា រថយន្ត​កុងតឺន័រ មួយ​គ្រឿង ស្លាក​លេខ​ភ្នំពេញ​3A 0182 ទិស​ដៅ​ពី ក្រុងព្រះសីហនុ ទៅ​ភ្នំពេញ មក​ដល់​ចំណុច​កើតហេតុ បាន​ជ្រុល​ចង្កូត​ទៅ បុក​ប៉ះ​រថយន្ត​មួយ​គ្រឿង​ទៀត ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ស្លាក​លេខ​ភ្នំពេញ 2W 6546 (​ចត​ស្ងៀម​) របស់​ឈ្មោះ ម៉េ​ង ហាវ​យូ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​បើកបរ មាន​ទីលំនៅ នៅ​ភូមិ​កោះ​ខ្យង ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃ​នប់ រួច​ហើយ​រថយន្ត​កុងតឺន័រ ក៏​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​លក់ទំនិញ​មួយ​ខ្នង នៅ​ក្បែរផ្លូវ ដែល​មាន​ម្ចាស់​ឈ្មោះ ហេង សុខ​វិបុល ភេទ​ប្រុស អាយុ ៥៣ ឆ្នាំ ជា​មន្ត្រី​ការិយាល័យ​កសិកម្ម ស្រុក​ព្រៃ​នប់ បណ្តាល​អោយ​ខូចខាត​រថយន្ត និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​។

អ្នក​បើករថយន្ត​កុងតឺន័រ បាន​រត់គេច​ខ្លួន​។ រថយន្ត​សាំ​យ៉ុ​ង និង​រថយន្ត​កុងតឺន័រ បាន​ត្រូវ​សមត្ថកិច្ច អូស​យក​ទៅ​រក្សា​ទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ព្រៃ​នប់ រង់ចាំ​ដោះស្រាយ នៅ​ពេល​ក្រោយ​៕