​នគរបាល​ខណ្ឌ​សែន​សុខ​ឆ្មក់​បង្ក្រាប​មេក្លោង​ជួញដូរ​គ្រឿងញៀន​ប្រុស​-​ស្រី​២​នាក់​ ​​ដកហូត​ថ្នាំញៀន​មួយចំនួនធំ​

ភ្នំពេញ:
មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​ស្រី​ម្នាក់​ប្រុស​ម្នាក់ រួមជាមួយ​គ្រឿងញៀន​និង​វត្ថុតាង​មួយចំនួនធំ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​សែន​សុខ​ចុះ​ឡោមព័ទ្ធ​ចាប់ខ្លួន​ដល់​ក្នុង​កន្លែង​ស្នាក់នៅ​តែម្តង​។​

​ប្រតិ​ត្តិ​ការណ៍​នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៦ ស្ថិតនៅក្នុង​បន្ទប់​ជួល ផ្ទះ​គ្មាន​លេខ ក្នុងភូមិ​គោក​ឃ្លៀង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​ប្រភព​ពត៌មាន​ពី​លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ​បានអោយដឹងថា​ជនសង្ស័យ​ទី​១​ឈ្មោះ ណ​យ សំណាង (​ហៅ​ស៊ឹង​ម៉ៅ​) ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់នៅ​ភូមិ​ច្រេស សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​មាន​ស្រុកកំណើត ភូមិ​ត្រពាំង​អំពិល ឃុំ​ព្រៃឈ ស្រុក​ព្រៃឈ ខេត្តកំពង់ចាម និង​ទី​២​មានឈ្មោះ សំ ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់នៅ​បន្ទប់​ជួល​ខាងលើ និង​មាន​ស្រុកកំណើត​ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​
​សមត្ថកិច្ច​ដកហូត​វត្ថុតាង​ជាក់ស្តែង​នៅ​កន្លែង​ឃាត់ខ្លួន​រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៦​កញ្ចប់​ធំ និង​២១​កញ្ចប់​តូច ម៉ូត​២​គ្រឿង ដាវ​សាមូរ៉ៃ​១​ដើម កាំបិត​១​ដើម និង​ឧបករណ៍​សម្រាប់​សេព​មួយចំនួន ។​

​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​រួម​និង​វត្ថុតាង​ត្រូវបាន​បញ្ជូន​ទៅកាន់​អធិកា​រដ្ឋា​នើ​ម្បី​បន្ត​នីតិវិធី​៕s/t