៤ ចំណុច ដើម្បី​ជិតស្និទ្ធ នឹង​កូនៗ​

៤ ចំណុច ដើម្បី​ជិតស្និទ្ធ នឹង​កូនៗ​

​ដោយសារ​កត្តា​ការងារ ជីវភាព និង​ភាព​ធុញថប់​ក្នុង​អារម្មណ៍ ធ្វើឲ្យ​ឪពុក​ម្តាយ​មួយចំនួន មិនសូវ​មាន​ពេលវេលា ដើម្បី​ស្និទ្ធស្នាល នឹង​កូនៗ​ឡើយ រហូត​ពេលខ្លះ ធ្វើ​ឲ្យ​កូន​ឯកោ និង​ខ្វះ​ភាពកក់ក្តៅ​។​

​ដូច្នេះ​ថ្ងៃនេះ យើងខ្ញុំ​នឹង​បង្ហាញ​បងប្អូន នូ​គន្លឹះ​ខ្លីៗ​ចំនួន ៤ ដែល​ធ្វើឲ្យ​អ្នក និង​កូន​មាន​ភាព​ជិតស្និទ្ធ​នឹង​គ្នា​ឡើង​វិញ​។​

១. បំបៅ​ដោះ​កូន​ ៖ ​សារធាតុចិញ្ចឹម នៅក្នុង​ទឹកដោះ​ម្តាយ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​កូន​ឆ្លាត និង​មាន​សុខភាព​ល្អ​នោះ​ទេ ប៉ុន្តែ ការ​បំបៅ​ដោះកូន​ទៀតសោត ក៏​អាច​ធ្វើ​អ្នក និង​កូន​ប៉ះ​សាច់​គ្នា ហើយ​ចំណងមិត្តភាព នឹង​កាន់តែ​ស្និទ្ធស្នាល​។​

២. ក្រឡេក​មើល​ភ្នែក​កូន ឲ្យបាន​ញឹកញាប់ ពិសេស ពេល​បំបៅ ឬ​បញ្ចុក​អាហារ ដើម្បីឲ្យ​គេ​ដឹងថា អ្នក​យកចិត្តទុកដាក់ និង​បារម្ភ​ពី​គេ​។​

៣. ចូរ​ម៉ាស្សា​ឲ្យ​កូន ដើម្បីឲ្យ​គេ​ដឹងថា គេ​ជា​មនុស្ស​សំខាន់ នៅក្នុង​កែវភ្នែក​របស់​អ្នក​។​

៤. ចូរ​ទុក​ទូរស័ព្ទ​ចោល ពេល​នៅ​ក្បែរ​កូន ដើម្បីឲ្យ​គេ​យល់ថា ចំពោះ​អ្នក គេ​សំខាន់​ជាង​អ្វីៗ​ទាំងអស់​៕

​ប្រភព ៖ Parents
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។