៥ ចំណុច ដើម្បី​ការពារ​កូន ពី​ជំងឺផ្តាយ​សាយ នៅ​ក្នុង​ប៉ុន្មាន​ខែ​នេះ​

៥ ចំណុច ដើម្បី​ការពារ​កូន ពី​ជំងឺផ្តាយ​សាយ នៅ​ក្នុង​ប៉ុន្មាន​ខែ​នេះ​

សព្វថ្ងៃនេះ អាកាសធាតុ​ប្រែប្រួល យ៉ាង​លឿន​ជាទីបំផុត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ក្មេងៗ ប្រឈម​នឹង​ជំងឺ​គ្រុនផ្តាសាយ បាន​យ៉ាង​ងាយ​ជាទីបំផុត​។

ដូច្នេះ ដើម្បី​បង្ការ​បញ្ហា​ទាំងនេះ យើងខ្ញុំ​សូម​បង្ហាញ​បងប្អូន នូវ​គន្លឹះ និង​វិធីសាស្ត្រ​ងាយៗ ដើម្បី​ជួយ​ឲ្យ​បងប្អូន អាច​ថែរក្សា និង​ការពារ​ខ្លួន​បងប្អូន និង​កូនចៅ​ពី​ជំងឺ​នានា ពិសេស​ជំងឺផ្តាយ​សាយនេះ​តែម្តង​។​

គន្លឹះ​ទាំង​នេះ​មានដូចជា ៖
១. ចាក់​វ៉ាក់សាំង​តាម​ការណែនាំ​របស់​វេជ្ជបណ្ឌិត​ជំនាញ​
២. លាង​សម្អាត​ដៃ​ឲ្យបាន​ញឹកញាប់ ពិសេស មុន​ញ៉ាំ​អាហារ និង​ក្រោយ​ចេញពី​បន្ទប់ទឹក​
៣. គេង​ឲ្យបាន​គ្រប់គ្រាន់ ដើម្បី​ធ្វើឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ខ្លាំងពូកែ និង​មិន​ងាយ​ឆ្លង​មេរោគ​
៤. ញ៉ាំ​អាហារ​មាន​ជីវជាតិ និង​សារធាតុចិញ្ចឹម​
៥. ទៅ​ពិគ្រោះ​ជំងឺ​ឲ្យបាន​ទៀងទាត់​៕

​ប្រភព ៖ Parents
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។