ម្ម​វិ​ធី​ប្រកួត​​ «ទេព​កោសល្យ​សិល្បៈ ថប​ធីម បែប​អន្ដរ​ជាតិ​លើក​ដំបូង​​ ក្នុង​ឆ្នាំ​២០១៦» រក​ឃើញ​អ្នក​ទទួល​ជ័យ​លា​ភី​

(ភ្នំពេញ)៖ កម្មវិធីប្រកួត «ទេពកោសល្យសិល្បៈ ថបធីម បែបអន្ដរជាតិលើកដំបូងក្នុង ឆ្នាំ២០១៦» ជាជាការប្រឡង ទេពកោលស្យសិល្បៈ បែបអន្តរជាតិ ពុំធ្លាប់មាននៅកម្ពុជា ដើម្បីប្រកួតប្រជែងស្វែងរកអ្នកដែលមាន ទេពកោសល្យសិល្បៈ គ្រប់ទម្រង់ទាំងអស់ ហើយនៅពេលឈានមកដល់វគ្គផ្ដាច់ព្រ័ត្រ នេះ បានស្វែងរកឃើញ អ្នកដែលទទួលជ័យលាភីហើយ ខណៈអ្នកដែលទទួលបានជយលាភី លេខ១ មានរហូតដល់ទៅ៣នាក់។

ម្ម​វិ​ធី​ប្រកួត​​ «ទេព​កោសល្យ​សិល្បៈ ថប​ធីម បែប​អន្ដរ​ជាតិ​លើក​ដំបូង​​ ក្នុង​ឆ្នាំ​២០១៦» រក​ឃើញ​អ្នក​ទទួល​ជ័យ​លា​ភី​

កម្មវិធីប្រឡងសិល្បៈចម្រុះ ដែលរៀបចំឡើងដោយ ក្រុមហ៊ុន ថបធីម អ៊ិនធើណេសិនណល ឌីវេឡុបមេន និងមានការសហការជាមួយ ក្រុមហ៊ុន WANGNI បានបង្កើតនៅកម្មវិធី ប្រកួតវគ្គផ្តាច់ព្រ័ត្រ «ទេពកោសល្យសិល្បៈ ថបធីម បែបអន្ដរជាតិលើកដំបូងក្នុងឆ្នាំ២០១៦» ដ៏អស្ចារ្យនេះឡើង។ លើសពីនេះ ក៏មានភ្ញៀវកិត្តិយស មានទាំងមន្ត្រីរដ្ឋាភិបាល និងវិស័យពាណិជ្ជកម្ម ត្រូវបានអញ្ជើញឲ្យចូលរួចយ៉ាងច្រើនកុះករ ពោលមានរហូតដល់ទៅជាង ១០ក្រុមហ៊ុន និងជាពិសេស មានផ្សាយបន្តផ្ទាល់ នៅតាមកញ្ចក់ទូរទសន្សន៍ MYTV ទៀតផង។

ម្ម​វិ​ធី​ប្រកួត​​ «ទេព​កោសល្យ​សិល្បៈ ថប​ធីម បែប​អន្ដរ​ជាតិ​លើក​ដំបូង​​ ក្នុង​ឆ្នាំ​២០១៦» រក​ឃើញ​អ្នក​ទទួល​ជ័យ​លា​ភី​

ចំពោះការឆ្លងកាត់វគ្គប្រកួតជម្រុះ ជាង៣ខែរួចមក មានបេក្ខជន និងបេក្ខនារី ជាង១ពាន់នាក់ ក្នុងនោះគណៈកម្មការដាក់ពិន្ទុ បេក្ខជន និងបេក្ខនារី សុទ្ធតែខិតខំអស់ពីកំលាំងកាយ ចិត្ត បូករួមទាំងការរៀបចំដ៏ល្អឥតខ្ចោះ ទទួលបាននូវចំណាប់អារម្មណ៍ ពីទស្សនិកជនយ៉ាងខ្លាំង។ ការចូលរួមរបស់បេក្ខជន បេក្ខនារី ជាច្រើនទាំង ក្នុង និងក្រៅប្រទេស ឆាកដ៏ស្រស់ស្អាត ដែលរៀបចំដោយក្រុមការងារជំនាញ នាំឲ្យបេក្ខជន បេក្ខនារីទាំងអស់ ពោពេញទៅដោយជំនឿចិត្ត បង្ហាញនូវទេពកោសល្យសិល្បៈរបស់ខ្លួន នៅលើឆាកដ៏ស្រស់ស្អាត។

ម្ម​វិ​ធី​ប្រកួត​​ «ទេព​កោសល្យ​សិល្បៈ ថប​ធីម បែប​អន្ដរ​ជាតិ​លើក​ដំបូង​​ ក្នុង​ឆ្នាំ​២០១៦» រក​ឃើញ​អ្នក​ទទួល​ជ័យ​លា​ភី​

ទីបំផុត នៅថ្ងៃទី១៦ ខែតុលា ការប្រឡងវគ្គផ្តាច់ព្រ័ត្រ និងពិធីប្រគល់ពានរង្វាន់ ត្រូវបានក្រុមហ៊ុន ថបធីម រៀបចំធ្វើឡើង នៅទីលានក្នុងខណ្ឌទួលគោក ធ្វើឲ្យមានការរំភើប និងញាប់ញ័រក្នុងចិត្ត។ បេក្ខជន បេក្ខនារី ៣រូប ទទួលបានចំណាត់ថ្នាក់លេខ១, បេក្ខភាព បេក្ខនារី ចំនួន៧រូប ទទួលបានពានរង្វាន់បុគ្គលល្អបំផុត និងបេក្ខជន បេក្ខនារី ចំនួន ១០រូប ទទួលបានពានរង្វាន់ ថមធីម ដោយមានការចូលរួមពី គណៈកម្មការដាក់ពិន្ទុរួមមាន អ្នកនាង ខាត់ សុឃីម លោក ណយ វ៉ាន់ណេត និងអ្នកនាង កាឆយ លោក Ning Hong Peng ដោយការផ្តល់ពិន្ទុនេះ ធ្វើឡើងយ៉ាងសុក្រិតបំផុត។

ម្ម​វិ​ធី​ប្រកួត​​ «ទេព​កោសល្យ​សិល្បៈ ថប​ធីម បែប​អន្ដរ​ជាតិ​លើក​ដំបូង​​ ក្នុង​ឆ្នាំ​២០១៦» រក​ឃើញ​អ្នក​ទទួល​ជ័យ​លា​ភី​

នៅក្នុងរាត្រីដ៏ស្រស់ត្រកាល ប្រកបភាពសប្បាយរីករាយនេះ កាប្រកួតសិល្ប:ចំរុះមួយ ក៏មានការចូលរួម ពីតារាចម្រៀងដ៏ល្បីកម្ពុជា គឺអ្នកនាង ពេជ្រ សោភា ញ៉ាំងឲ្យការប្រកួតវគ្គផ្តាច់ព្រ័ត្រ រឹតតែមានភាពសប្បាយ រីករាយថែមទៀត។ បេក្ខជន និងបេក្ខនារីទាំង១០រូប ដែលមកប្រកួតនៅវគ្គផ្តាច់ព្រ័ត្រនេះ គឺស្ថិតនៅលើឆាក ប្រកួតតែមួយ បានបញ្ចេញនូវទេពកោសល្យសិល្បៈ របស់ខ្លួនរួមគ្នា ដ៏សំបូរបែប មានទាំងច្រៀង ការបង្ហាញក្បាច់រាំ កំប្លែង និងការសម្ដែងឧបករណ៍ភ្លេងផ្សេងៗ ជាច្រើនទៀត។

ម្ម​វិ​ធី​ប្រកួត​​ «ទេព​កោសល្យ​សិល្បៈ ថប​ធីម បែប​អន្ដរ​ជាតិ​លើក​ដំបូង​​ ក្នុង​ឆ្នាំ​២០១៦» រក​ឃើញ​អ្នក​ទទួល​ជ័យ​លា​ភី​

នាយកក្រុមហ៊ុនរៀបចំ កម្មវិធី ថបធីម អ៊ិនធើណេសិនណល ឌីវេឡុបមេន និង លោកស្រី Wang li ping នាយិការក្រុមហ៊ុន Wang Ni គណៈកម្មការដាក់ពិន្ទុ អ្នកស្រី Wei You ting អ្នកនាង ខាត់ សុឃីម លោក ណយ វ៉ាន់ណេត និងអ្នកនាង កាឆយ លោក Ning Hong Peng ជាអ្នកប្រគល់ពានរង្វាន់ និងប្រាក់រង្វាន់ជូន ដល់ម្ចាស់ជ័យលាភីទាំងអស់។ លោក Zhang hui ren នាយកក្រុមហ៊ុនរៀបចំកម្មវិធី ថបធីម អ៊ិនធើណេសិនណល ឌីវេឡុបមេន បានឡើងថ្លែងមតិចាប់អារម្មណ៍ ថា នេះជាលើកទី១ ហើយនៅមានលើកទី២ និងលើកទី៣ ទៀត ក្រុមហ៊ុនមិនត្រឹមតែស្ថាបនា វិថីសិល្បៈដ៏ល្អ នៅភ្នំពេញតែប៉ុណ្ណោះទេ ហើយថែមទាំងនឹងពាំនាំសិល្បៈវប្បធម៌ សំដៅឆ្ពោះទៅកាន់ឆាក អន្តរជាតិ។

កម្មវិធីប្រកួតនេះ គឺជាកម្មវិធីតែមួយ ដែលមានពានរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលបានផ្តល់ជូន បេក្ខជននិង បេក្ខនារី គ្រប់សញ្ជាតិ បេក្ខភាពល្អៗជាច្រើន ព្រមទាំងគណៈកម្មការ ដែលមានទេពកោសល្យ បានបញ្ចប់ទៅដោយភាពជោគជ័យ៕

ម្ម​វិ​ធី​ប្រកួត​​ «ទេព​កោសល្យ​សិល្បៈ ថប​ធីម បែប​អន្ដរ​ជាតិ​លើក​ដំបូង​​ ក្នុង​ឆ្នាំ​២០១៦» រក​ឃើញ​អ្នក​ទទួល​ជ័យ​លា​ភី​

ម្ម​វិ​ធី​ប្រកួត​​ «ទេព​កោសល្យ​សិល្បៈ ថប​ធីម បែប​អន្ដរ​ជាតិ​លើក​ដំបូង​​ ក្នុង​ឆ្នាំ​២០១៦» រក​ឃើញ​អ្នក​ទទួល​ជ័យ​លា​ភី​

ម្ម​វិ​ធី​ប្រកួត​​ «ទេព​កោសល្យ​សិល្បៈ ថប​ធីម បែប​អន្ដរ​ជាតិ​លើក​ដំបូង​​ ក្នុង​ឆ្នាំ​២០១៦» រក​ឃើញ​អ្នក​ទទួល​ជ័យ​លា​ភី​

ម្ម​វិ​ធី​ប្រកួត​​ «ទេព​កោសល្យ​សិល្បៈ ថប​ធីម បែប​អន្ដរ​ជាតិ​លើក​ដំបូង​​ ក្នុង​ឆ្នាំ​២០១៦» រក​ឃើញ​អ្នក​ទទួល​ជ័យ​លា​ភី​

ម្ម​វិ​ធី​ប្រកួត​​ «ទេព​កោសល្យ​សិល្បៈ ថប​ធីម បែប​អន្ដរ​ជាតិ​លើក​ដំបូង​​ ក្នុង​ឆ្នាំ​២០១៦» រក​ឃើញ​អ្នក​ទទួល​ជ័យ​លា​ភី​

ម្ម​វិ​ធី​ប្រកួត​​ «ទេព​កោសល្យ​សិល្បៈ ថប​ធីម បែប​អន្ដរ​ជាតិ​លើក​ដំបូង​​ ក្នុង​ឆ្នាំ​២០១៦» រក​ឃើញ​អ្នក​ទទួល​ជ័យ​លា​ភី​

Khmertalking

Loading...

  • ម្ម​វិ​ធី​ប្រកួត​​ «ទេព​កោសល្យ​សិល្បៈ ថប​ធីម បែប​អន្ដរ​ជាតិ​លើក​ដំបូង​​ ក្នុង​ឆ្នាំ​២០១៦» រក​ឃើញ​អ្នក​ទទួល​ជ័យ​លា​ភី​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/19  Category:កំសាន្ត
Tags: