ចៀសបាន​ចៀសទៅ​! ការងារ ដែល​ធ្វើ​អ្នកស្ត្រេស និង​បាក់​ទឹកចិត្ត ក្នុងនោះ​ក៏​មាន​គ្រូពេទ្យ​ដែរ​

ចៀសបាន​ចៀសទៅ​! ការងារ ដែល​ធ្វើ​អ្នកស្ត្រេស និង​បាក់​ទឹកចិត្ត ក្នុងនោះ​ក៏​មាន​គ្រូពេទ្យ​ដែរ​

តើ​អ្នក​ជឿ​ទេ​ថា ការងារ​មួយចំនួន អាច​ធ្វើឲ្យ​សុខភាព​ចុះខ្សោយ មិន​ថា​ផ្លូវកាយ ឬ​ផ្លូវ​ចិត្ត​នោះទេ​? តើ​អ្នក​កំពុង​ស្ថិត​ក្នុង ផ្នែក​នេះ​ដែរ​ឬទេ​? បើ​មែន សូម​ប្រយ័ត្ន ហើយ​ឧស្សាហ៍​ចំណាយ​ពេល​វេលា​សប្បាយ​ឲ្យបាន​ច្រើន ដើម្បី​កាត់បន្ថយ​ស្ត្រេ​ស​។​

១. គិលានុបដ្ឋាយិកា ពីព្រោះ អ្នក​ត្រូវ​ប្រឈម​នឹង ការងារ​អត់ធ្មត់ ហត់​នឿយ ហើយ​ជួប​នឹង​របស់​មិនសូវ​ស្អាត​ជាច្រើន ដូចជា ឈាម កំ​ហាក និង​លាមក​ជាដើម​។​

២. អ្នក​បម្រើ​តាម​ភោជនីយដ្ឋាន ពីព្រោះ ប្រាក់ខែ​ក៏​ទាប ហើយ​ត្រូវ​ឈរ​យូរ​ម៉ោង​ទៀត​។​

៣. ការងារ​សង្គម ដូចជា ការងារ​ជាមួយនឹង​ជនអនាថា អ្នកសុំទាន ឬ​ស្ត្រី​ពេស្យា អាច​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍មិនល្អ អាណិតអាសូរ និង​បាក់​ទឹកចិត្ត​។​

៤. អ្នកនិពន្ធ ពីព្រោះ ការងារ​បែប​នេះ ត្រូវការ​គំនិត និង​ប្រើប្រាស់​បញ្ហា និង​ការគិត​ច្រើន ដូច្នេះ អ្នក​ប្រហែលជា​ត្រូវការ​កន្លែង​ស្ងាត់ គ្មាន​មនុស្ស ហើយ​មិន​សូវ​មាន​ពេលវេលា​ច្រើន ជួបជុំ​ជាមួយ​មិត្តភក្តិ និង​ក្រុមគ្រួសារ​ឡើយ​។​

៥. ការងារ​សិល្បៈ ដូចជា​គូរគំនូរ រចនា​ប្លង់ ឬ​រូបភាព​ជា​ដើម ពីព្រោះ វា​ត្រូវការ​ភាព​ច្នៃប្រឌិត និង​គំនិត​ថ្មីៗ​។​

៦. គ្រូពេទ្យ  ពីព្រោះ អ្នក​ត្រូវ​ការសិក្សា​រហូត ព្រមទាំង​ប្រឈម​នឹង​សម្ពាធ​ជាច្រើន ជាពិសេស ពេល​ព្យាបាល​អ្នកជំងឺ​មិនជា​៕

​ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។