អីយ៉ា​ Ronaldo បន្ត​រក​បាន​ Hat-trick ក្នុង​ការ​ប្រកួត​ UEFA Champion League យប់​មិញ

​កាល​ពី​យប់មិញ​ក្នុង​ការ​ប្រកួត​ជើង​ទី​១​នៃ​ពាន​រង្វាន់​ UEFA Champion League កីឡាករ​ Cristiano Ronaldo បាន​ស៊ុត​ Hat-trick ឲ្យ​ក្លឹប​ Real Madrid យក​ឈ្នះ​៤​ទល់​នឹង​០​លើ​ក្លឹប​ Shakhtar Donetsk ។

ដោយ​គ្រាប់​បាល់​ដែល​ Ronaldo រក​បាន​ Hat-trick គឺ​នៅ​តង់​ទី​២​ទាំង​អស់​គឺ​នៅ​នាទី​ទី​ (៥៥,៦៣ និង ៨១ ) ។ ខណៈ​មួយ​គ្រាប់​ទៀត​របស់​ Real Madrid គឺ​ជា​ការ​ស៊ុត​បញ្ចូល​ទី​នៅ​នាទី​៣០​របស់​កីឡាករ​ Karim Benzema ។

គួរ​បញ្ជាក់​ថា​កាល​ពី​ចុង​សប្ដាហ៍​មុន​ Ronaldoទើប​តែ​រក​បាន​៥​គ្រាប់​ម្នាក់​ឯង​ពេល​ Real Madrid យក​ឈ្នះ​៦​ទល់​នឹង​០​លើ​ក្លឹប​ Epanyol ប៉ុនោះ​ ។

អត្ថបទ ៖ វិចទ័រ

  • អីយ៉ា​ Ronaldo បន្ត​រក​បាន​ Hat-trick ក្នុង​ការ​ប្រកួត​ UEFA Champion League យប់​មិញ已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/10/19  Category:ជីវិតនិងសង្គម
Tags: