នាយ ក្រិន បើកហាងលក់គ្រឿងក្លែមឲ្យភរិយា

6 Videos


ទើបតែប៉ុន្មានថ្ងៃមុននេះដែលអ្នកធ្វើដំណើរតាមផ្លូវ ២០០៤ មានការចាប់អារម្មណ៍ទៅលើស្លាក របស់ហាងលក់គ្រឿងក្លែមមួយកន្លែងដែលដាក់យីហោថា«ជួបគ្នានៅហាងនាយក្រិន»ធ្វើឲ្យគេនាំគ្នា ឆ្ងល់ថាតើហាងនោះជាហាងនាយក្រិនឬគ្រាន់តែដាក់ឈ្មោះទេ?និងខ្លះថានោះហើយជាហាងនាយក្រិនទើបបើក ។

នាយ ក្រិន បើកហាងលក់គ្រឿងក្លែមឲ្យភរិយា

បើតាមការរៀបរាប់របស់តារាកំប្លែងមានឈ្មោះដើមទេស សុជន ហៅ នាយ ក្រិន បង្ហើបប្រាប់ ឲ្យដឹងថា៖ «នេះពិតជាហាងដែល ទើបតែបើកដើម្បីទុកឲ្យប្រពន្ធខ្ញុំ [ប្រពន្ធទី២ ឈ្មោះយ៉ាយ៉ា] នាងមានការងាររកស៊ីផ្ទាល់និងអាចជួយរកនូវប្រាក់បន្ថែមសម្រាប់ចិញ្ចឹមកូនហើយខ្ញុំក៏នៅចាំជួយមើលផងដែរ» ។

នាយ ក្រិន បើកហាងលក់គ្រឿងក្លែមឲ្យភរិយា

ហាងនេះជាហាងប្រភេទ BBQ និងគ្រឿងក្លែមដែលមានតុរៀបចំទទួលភ្ញៀវបានត្រឹមតែប្រមាណ ១០ តុប៉ុណ្ណោះហើយ នៅពេលថ្ងៃត្រង់ ក៏មានរៀបចំម្ហូបបែបកម្ម៉ង់ភ្លាមៗដែរ។ ចំណែកតម្លៃវិញគឺ ដូចគេដូចឯង និងបានចាប់ផ្តើមដំណើរការលក់តាំងពីថ្ងៃសុក្រទី ១៤ ខែតុលា ២០១៦ មក ដោយមានបម្រើមុខម្ហូបប្រភេទជាគ្រឿងក្លែមគ្រប់មុខ ស៊ុបពពែ និងភេសជ្ជៈគ្រប់យ៉ាងដល់អតិថិជន ។

នាយ ក្រិន បើកហាងលក់គ្រឿងក្លែមឲ្យភរិយា

តារាកំប្លែងដែលមានមាឌល្អិត និងមានវ័យ ៣៧ ឆ្នាំ មិនបានបង្ហើបពីទឹកប្រាក់ដាក់ទុនក្នុងការ បើក ហាងនេះទេដោយគ្រាន់តែថានេះជា ការរកស៊ីលើកដំបូងរបស់គេ ពោលគឺជួលដីគេដើម្បីរៀបចំកន្លែងបើក ហាង ចុងភៅគឺជាប្រពន្ធ និងប្អូនថ្លៃ ព្រមទាំងមានបងប្អូនខាងសាច់ញាតិប្រពន្ធមកជួយការងារមួយចំនួនថែមទៀត ។

នាយ ក្រិន បើកហាងលក់គ្រឿងក្លែមឲ្យភរិយា

នាយក្រិន មានប្រពន្ធទី ២ ដោយបាន រួមរស់ជាមួយគ្នាមិនទាន់រៀបការរហូតដល់ពេលនេះ មានរយៈពេលជាង៣ឆ្នាំហើយដោយមានបុត្រា ១ និង បុត្រី ១ ។ គួររំលឹកថាប្រពន្ធទី១របស់នាយក្រិន ឈ្មោះ ហ៊ិន ចាន់ធឿន ហៅ សុវណ្ណារ៉ា មានរបរជា អ្នកអ៊ុតសក់ម្នាក់នៅឯក្រុង ព្រះសីហនុ ហើយពួកគេក៏បានសម្រេចចិត្តចូលរោងការគួរឲ្យភ្ញាក់ផ្អើលកាលពី ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០០៩ ក្រោមការជួយឧបត្ថម្ភពីនាយកុយ ជាឪពុកធម៌ និងមានកូនប្រុសដំបូង ថ្ងៃទី៩ ខែមេសា ឆ្នាំ ២០១០ ឈ្មោះ សុជុន ចាន់វីរៈ ។

នាយ ក្រិន បើកហាងលក់គ្រឿងក្លែមឲ្យភរិយា

មួយឆ្នាំក្រោយមក នាយក្រិន ក៏ បានដាក់ ពាក្យប្តឹងលែងលះទៅដល់ សាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០១១ ដែលជាការសុំផ្តាច់នូវចំណងស្នេហ៍ជាមួយប្រពន្ធទី ១ គឺនាងហ៊ិន ចាន់ធឿន ក្រោមមូលហេតុថា ការរស់នៅ មិនចុះសម្រុង គ្នា ៕ ដេវីត

នាយ ក្រិន បើកហាងលក់គ្រឿងក្លែមឲ្យភរិយានាយ ក្រិន បើកហាងលក់គ្រឿងក្លែមឲ្យភរិយា