រូបសំណាកអាក្រាតកាយរបស់ Hillary Clinton បង្កឱ្យមានការប៉ះទង្គិចគ្នានៅញូវយ៉ក

រូបសំណាកអាក្រាតកាយមួយរបស់លោកស្រី Hillary Clinton បានបង្ហាញខ្លួននៅខាងក្រៅចំណតរថភ្លើងក្រោមដីនៅក្រុង New York នាំឱ្យមានការប៉ះទង្គិចគ្នា បន្ទាប់ពីស្ដ្រីម្នាក់ច្រានវាឱ្យដួល និងអង្គុយពីលើ។

រូបសំណាកដែលមានទំហំស្មើនឹងមនុស្សពិតរបស់បេក្ខភាពប្រធានាធិបតីអាមេរិកមកពីបក្សប្រជាធិបតេយ្យ បានបង្ហាញខ្លួនកាលពីថ្ងៃទី ១៨តុលា នៅខាងក្រៅចំណតរថភ្លើងក្រោមដី នៅតំបន់Manhattan ក្រុង New York។

យោងតាមទំព័រ NBC រូបសំណាកនេះបង្ហាញអំពីលោកស្រី Clinton ពាក់អាវ blouse ពើងទ្រូង និងមានបុរសម្នាក់ពាក់អាវ vest ត្រូវបានគេជឿថាជាបុគ្គលិកធនាគារនៅក្រុង Wall អើតក្បាលចេញពីខាងក្រោយ ក្នុងពេល លោកស្រី Clinton កំពុងលើកដៃ។ជាមួយនឹងបណ្ដាសំបុត្រនៅក្បែរជើង រូបសំណាកនេះបង្ហាញនូវការរិះគន់ខ្លាំងក្លាចំពោះយុទ្ធនាការរបស់ Hillary Clinton ក្នុងនោះ មានការចោទប្រកាន់លោកស្រីថា បានបង្ហាញអំពីភាពស្និទ្ធស្នាលជាមួយនឹងធនាគារក្រុង Wall ព្រោះលោកស្រីធ្លាប់ទទួលបានប្រាក់នៅពេលសំដែងសុន្ទរកថា នៅឯបណ្ដាធនាគារ ដូចជា Goldman Sachs ជាដើម។
រូបសំណាកអាក្រាតកាយរបស់ Hillary Clinton បង្កឱ្យមានការប៉ះទង្គិចគ្នានៅញូវយ៉ក

ស្ដ្រីម្នាក់ មានការខឹងសម្បារខ្លាំង និងបានរុញផ្ដួលរូបសំណាកនេះ ព្រមទាំងបានវាយបំបែកកន្លែងខ្លះរបស់រូបសំណាក និងអង្គុយពីលើ នៅវេលាម៉ោងប្រហែល ៧ព្រឹក ខណៈដែលជាងចម្លាក់ដែលគេមិនស្គាល់អត្តសញ្ញាណ រួមនឹងបុរសម្នាក់ទៀត ប្រឹងប្រែងដើម្បីជួយការពាររូបសំណាក់ នេះបើតាមសំដីរបស់សាក្សី។ ស្ដ្រីខាងលើបានប្ដឹងទៅកាន់នគរបាល ហើយជាងចម្លាក់នេះត្រូវស្នើឱ្យរើចេញ។ កន្លះម៉ោងក្រោយមក រូបសំណាកនេះត្រូវបានគេយកចេញពីកន្លែងកើតហេតុ។
រូបសំណាកអាក្រាតកាយរបស់ Hillary Clinton បង្កឱ្យមានការប៉ះទង្គិចគ្នានៅញូវយ៉ក

រូបសំណាកលោក Donald Trumpនេះគឺជាលើកទីពីរហើយដែលមានរូបសំណាកអាក្រាតកាយ ស្ដែងអំពីបេក្ខភាពប្រធានាធិបតី បង្ហាញខ្លួននៅខាងក្រៅចំណតរថភ្លើងក្រោមដីនៅ Manhattan ក្នុងអំឡុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតកំពុងត្រូវបានធ្វើឡើង។ កាលពីខែសីហា រូបសំណាក Donald Trump (Donald Trump
គឺជាបេក្ខជនប្រធានាធិបតីអាមេរិក មកពីបក្សសាធារណរដ្ឋ) អាក្រាកកាយមួយ ក៏ត្រូវបានគេលើកឡើង តែក្រោយមកក៏ត្រូវសមត្ថកិច្ចក្រុងរើចេញ៕
រូបសំណាកអាក្រាតកាយរបស់ Hillary Clinton បង្កឱ្យមានការប៉ះទង្គិចគ្នានៅញូវយ៉ក

ប្រែសម្រួល ៖ បុត្រា
ប្រភព ៖ Camnews, NY, Independent

Loading...

  • រូបសំណាកអាក្រាតកាយរបស់ Hillary Clinton បង្កឱ្យមានការប៉ះទង្គិចគ្នានៅញូវយ៉ក已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/10/19  Category:កំសាន្ត
Tags: