លោកយាយអាយុ ៧៧ ឆ្នាំរស់ឯកោ លើកដៃសំពះសុំជំនួយដើម្បីរស់បន្ត

6 Videos


ពិតជាគូរឲ្យអាណិតខ្លាំងណាស់ ដែលលោកយាយម្នាក់អាយុ ៧៧ ឆ្នាំទៅហើយ នៅតែត្រដរទៅលក់ត្រកួនដើម្បីចិញ្ចឹមជីវិតយ៉ាងវេទនា រកមួយថ្ងៃហូបមួយថ្ងៃមិនគ្រាន់ផង ក៏ព្រោះតែគាត់រស់នៅតែម្នាក់ឯងគ្មានកូនចៅដូចគេឡើយ ។

លោកយាយអាយុ ៧៧ ឆ្នាំរស់ឯកោ លើកដៃសំពះសុំជំនួយដើម្បីរស់បន្ត

លោកយាយដ៏កំសត់វេទនារូបនេះមានឈ្មោះ ឆុំ អាយុ ៧៧ ឆ្នាំ រស់នៅភូមិខ្សាច់ ឃុំអរីយ៍ក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល កំពុងអង្គុយលក់ត្រកួននៅពេលមេឃកំពុងភ្លៀងដើម្បីរកប្រាក់ចិញ្ចឹមក្រពះយ៉ាងវេទនាបាននិយាយថា គាត់មានឈ្នោះ ឆុំ អាយុ ៧៧ ឆ្នាំ គ្មានកូនចៅនោះទេ ។ សព្វថ្ងៃលោកយាយរស់អាស្រ័យដោយអ្នកជិតខាងផង ដើរកាត់ត្រកួនក្នុងបឹងយកមកលក់ផង គ្រាន់បានលុយកាក់ខ្លះចិញ្ចឹមជីវិត និង យកទៅធ្វើបុណ្យទាននឹងគេខ្លះៗ ។ លោកយាយបានប្រាប់ថា ការលក់ត្រកួនរបស់លោកយាយ ជួនដាច់ជួនមិនដាច់គាត់មិនហ៊ានសុំទានគេនោះទេ សុខចិត្តមកអង្គុយលក់ហាលថ្ងៃហាលភ្លៀងដូច្នេះ ។

លោកយាយអាយុ ៧៧ ឆ្នាំរស់ឯកោ លើកដៃសំពះសុំជំនួយដើម្បីរស់បន្ត

ជាចុងក្រោយលោកយាយបានសុំដល់សប្បុរសជនទាំងឡាយ ដែលមានទឹកចិត្តសប្បុរស ពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមេតាជួយជីវិតចុង ក្រោយរបស់លោកយាយផង។បើបងប្អូនសប្បុរសជន មានទឹកចិត្តសប្បុរស ចង់ជួយដល់លោកយាយ អាចទាក់ទង តាមលេខទូរស័ព្ទ នេះបាន 0967353120 ៕ សុថាត់