លោក អូ​បា​ម៉ា ទិតៀន​លោក ដូ​ណា​ល់ ត្រាំ​ដែល​បន្ត​ឡាំប៉ា​ថា​ប្រព័ន្ធ​បោះឆ្នោត​មិន​ត្រឹមត្រូវ​ និពន្ធដោយ : ថ្មីៗ       October-19-2016, 9:19 pm         786

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108លោក អូ​បា​ម៉ា ទិតៀន​លោក ដូ​ណា​ល់ ត្រាំ​ដែល​បន្ត​ឡាំប៉ា​ថា​ប្រព័ន្ធ​បោះឆ្នោត​មិន​ត្រឹមត្រូវ​​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ព្រលះ​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ  នៅ​ចំពោះមុខ​នាយករដ្ឋមន្ត្រី​អ៊ីតាលី​នៅ​ថ្ងៃ​១៨ តុលា​នេះ​ក្នុងពេល​លោក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​សេត​វិមាន​។ លោក​បាន​ហៅ លោក ដូ​ណា​ល់ ត្រាំ ថា​ជាម​នុស្ស​គ្មាន​ទំនួល​ខុសត្រូវ ដោយ​បន្ត​ស្រែក​ឡាំប៉ា​ថា ការបោះឆ្នោត​ប្រធានាធិបតី​នៅ​អាមេរិក​មិន​ត្រឹមត្រូវ​និង​យុត្តិធម៌​។  ជារួម គេ​បារម្ភ​ថា​បញ្ហា​ប្រឈម​ធំ​អាច​នឹង​កើតមានឡើង បើសិនជា​បេក្ខជន​ម្នាក់នេះ​ចាញ់ឆ្នោត​មែន​នៅ​ថ្ងៃ ៨​វិច្ឆិកា​ខាងមុខ​។ អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​ធ្វើបាតុកម្ម ឬ​កុប្បកម្ម​ក៏ ប្រហែលជា​ក្លាយ​មធ្យោបាយ​របស់​បេក្ខជន​ម្នាក់នេះ​ក្នុងការ​ទាមទារ​រក​យុត្តិធម៌​ក្នុងការ​បោះឆ្នោត​ផងដែរ​។​

​សល់​ប្រហែល ៣​សប្តាហ៍​ទៀត​ប៉ុណ្ណោះ ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នឹង​មកដល់ តែ​ភាពចម្រូងចម្រាស​កើតមានឡើង​ច្រើន​នៅ​សហរដ្ឋអាមេរិក​។ រឿងអាស្រូវ​របស់​បេក្ខជន​ប្រធានាធិបតី​ម្នាក់ បាន​ក្លាយជា​ប្រធានបទ​ដែល​គេ​យកមក​ជជែក​ដេញដោល​គ្នា​ច្រើនជាង​គោលនយោបាយ​របស់ខ្លួន​។  ហើយ​មកដល់​ឥឡូវនេះ​ទៀត បេក្ខជន​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ ដែល​ប្រជាប្រិយភាព​ធ្លាក់ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ បាន​ព្យាយាម​ទម្លាក់កំហុស​លើ​ប្រព័ន្ធ​បោះឆ្នោត​ទៅវិញ​។​

«​ប្រព័ន្ធ​បោះឆ្នោត​អាមេរិក​មិន​សុចរិត មិន​ត្រឹមត្រូវ និង​យុត្ត​ធម៌​»​ជាស​ម្តី​ចេញពី​មាត់​របស់​សេដ្ឋី​អចលនទ្រព្យ​និង​ជា​បេក្ខជន​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុងពេល​ឃោសនាបោះឆ្នោត​។ បេក្ខជន​ម្នាក់នេះ​ថែមទាំង​ទាមទារ​ឲ្យ​មានការ​សង្កេតការណ៍​ឲ្យ​តឹងតែង​ដើម្បី​ការពារ​បញ្ហា​មិន​ប្រក្រតី​នៅក្នុង​ការបោះឆ្នោត​ថែមទៀត​។​លោក​លើកយក​រឿង​ការ​ស៊ុមគ្រលំ​គ្នា​តែងតាំង​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ជា​បេក្ខជន​ប្រធានាធិបតី​ជំនួស​លោក ប៊ែ​នី​សេន​ឌឺ ជា​អំណះអំណាង​ផងដែរ​។​

១. អូ​បា​ម៉ា បំពាន​ពិធី​ការទូត​ព្រលះ​ដូ​ណា​ល់​ត្រាំ​ចំពោះមុខ​នាយករដ្ឋមន្ត្រី​អ៊ីតាលី Mateo Renzi
​ជា​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ឆ្លៀតឱកាស​វាយប្រហារ​សេដ្ឋី​អចលនទ្រព្យ ដូ​ណា​ល់ ត្រាំ​ដែល​បន្ត​ឡាំប៉ា រឿង​ប្រព័ន្ធ​បោះឆ្នោត​អាមេរិក​។ លោក អួ​បា​ម៉ា ទុក​ពិធី​ការទូត​មួយ​ឡែក ដោយ​រិះគន់​លោក ត្រាំ ចំពោះមុខ​នាយករដ្ឋមន្ត្រី​អ៊ីតាលី Meteo Renzi ក្នុងពេល​លោក អូ​បា​ម៉ា ស្វាគមន៍​វត្តមាន​មេដឹកនាំ​មេដឹកនាំ​អឺ​រុ​ប​ម្នាក់នេះ​មកកាន់​សេត​វិមាន​អាមេរិក​។

លោក អូ​បា​ម៉ា ទិតៀន​លោក ដូ​ណា​ល់ ត្រាំ​ដែល​បន្ត​ឡាំប៉ា​ថា​ប្រព័ន្ធ​បោះឆ្នោត​មិន​ត្រឹមត្រូវ​ និពន្ធដោយ : ថ្មីៗ       October-19-2016,  9:19 pm         786

​ក្នុង​ខ្សែអាត់​វីដេអូ​រយៈពេល​៥៨ នាទី​ដែល​ចុះផ្សាយ​ក្នុង​គេហទំព័រ​សេត​វិមាន ឆ្លើយតប​អ្នកសារព័ត៌មាន​ពាក់ព័ន្ធ​សម្តី​ចោទប្រកាន់​របស់លោក ដូ​ណា​ល់ ត្រាំ ជុំវិញ​ការបោះឆ្នោត លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ហៅ​លោក ដូ​ណា​ល់ ត្រាំ ថា​ជាម​នុស្ស​គ្មាន​ទំនួល​ខុសត្រូវ​និង​មិនមាន​ភាពជា​អ្នកដឹកនាំ​សោះ​។​

​លោក​លើកឡើងថា​៖ «​ខ្ញុំ​មិនដែល​ឃើញ​ក្នុង​ជីវិត​ខ្ញុំ ឬ​ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​សម័យ​ទំនើប ដែល​បេក្ខជន​ប្រធានាធិបតី​ព្យាយាម​ទម្លាក់​តម្លៃ​និង​ធ្វើ​ឲ្យ​គេ​លែង​ជឿជាក់​លើ​ប្រព័ន្ធ​បោះឆ្នោត​និង​ការបោះឆ្នោត​ជារួម​មុន​ការបោះឆ្នោត​មកដល់​ទៅទៀត​។ វា​ជា​រឿង​ដែល​មិន​នឹកស្មាន​។​»

​លោក​បន្តថា​៖« យើង​អាច​ហៅថា វា​ជាការ​កង្វះខាត​ការទទួលខុសត្រូវ ហើយ​ម្យ៉ាងទៀត​វា​មិន​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ភាពជា​អ្នកដឹកនាំ​និង​ភាពម៉ឺងម៉ាត់​។ អ្នក​ចាប់ផ្តើម​ឡាំប៉ា​តាំងពី​មុន​ល្បែង​ចាប់ផ្តើម​ទៀត​មែន​ទេ​?  បើសិន​នៅពេលដែល​គ្រប់យ៉ាង​ខុសពី​ការចង់បាន​របស់​អ្នក ហើយ​អ្នកចាញ់​វិញ អ្នក​ចាប់ផ្តើម​បន្ទោស​គេ​បន្ទោស​ឯង​គ្រប់គ្នា​។ ដូច្នេះ​ខ្ញុំ​ផ្តល់​អនុសាសន៍​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ឈប់​ឡាំប៉ា ហើយ​ព្យាយាម​ធ្វើ​អ្វីដែល​អាច​ទាញ​សន្លឹកឆ្នោត​បាន​វិញ​»​។

​បន្ថែម​ពីនេះ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​អះអាងថា ប្រព័ន្ធ​បោះឆ្នោត​អាមេរិក​វា​ពិសេស​ត្រង់​ថា​គេ​រៀបចំ​ប្រតិភូកម្ម​និង​វិមជ្ឈការ​អំណាច​ច្រើន​បំផុត​ក្នុង​ការរៀបចំ​ការបោះឆ្នោត​ឲ្យ​ទៅតាម​រដ្ឋ​នីមួយៗ​។ អ្នកទទួលបាន​សំឡេង​ច្រើនជាងគេ អ្នកនោះ​ជា​អ្នកឈ្នះ ហើយ​គ្មានអ្វី​ត្រូវ​ត្អូញត្អែ​ចោទប្រកាន់ថា​ដូច្នេះ ឬថា​ដូច្នោះ​ទេ​។

២.​អាចមាន​បាតុកម្ម​ឬ​កុប្បកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត បើសិន​ដូ​ណា​ល់ ត្រាំ ចាញ់ឆ្នោត​
​ត្រឡប់មក​មើល​បញ្ហា​លោក ដូ​ណា​ល់ ត្រាំ វិញ​ម្តង​។   លោក ដូ​ណា​ល់ ត្រាំ ចោទប្រកាន់​ការបោះឆ្នោត​ដោយ​លោក​ព្យា​យ​តាម​បង្វែរ​ការចាប់អារម្មណ៍​និង​កំពុង​ជំរុញ​ចិត្ត​អ្នកគាំទ្រ​លោក​ឲ្យ​ជឿជាក់ថា បើ​លោក ចាញ់ឆ្នោត​នៅ​ថ្ងៃ ៨​វិច្ឆិកា វា​បណ្តាលមកពី​ប្រព័ន្ធ​បោះឆ្នោត​ប៉ុណ្ណោះ​។​

លោក អូ​បា​ម៉ា ទិតៀន​លោក ដូ​ណា​ល់ ត្រាំ​ដែល​បន្ត​ឡាំប៉ា​ថា​ប្រព័ន្ធ​បោះឆ្នោត​មិន​ត្រឹមត្រូវ​ និពន្ធដោយ : ថ្មីៗ       October-19-2016,  9:19 pm         786

​គេ​បារម្ភ​ខ្លាំង​ថា រាល់​ពាក្យសម្តី​របស់​បេក្ខជន​រូបនេះ​ពាក់ព័ន្ធ​សុចរិត​ភាព​នៃ​ប្រព័ន្ធ​បោះឆ្នោត នេះ​អាច​បង្ក​ឲ្យ​មានការ​ខឹងសម្បារ និង​អាច​ជំរុញ​ឲ្យ​អ្នកគាំទ្រ​លោក​បាតុកម្ម ឬ​ប្រើ​កុប្បកម្ម​ដើម្បី​តវ៉ា​ប្រឆាំង​លទ្ធផល​បោះឆ្នោត​ថែមទៀត​ក្នុងករណី​ដែល​លោក ចាញ់ឆ្នោត​នោះ​។​

​វា​ជា​រឿង​មិន​ធ្លាប់មាន ហើយ​វា​ក៏​ជា​រឿង​អាក្រក់​ខ្លាំង​ដែរ បើសិនជា​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ទាត់ចោល​លទ្ធផល​បោះឆ្នោត​ហើយ​បាតុកម្ម​តវ៉ា​នៅ​អាមេរិក​នោះ​។ យ៉ាងណា​ក៏ដោយចុះ​គេ​សង្ឃឹមថា រឿងនេះ​មិនអាច​កើតឡើង​ទេ ព្រោះ​លោក ដូ​ណា​ល់ ត្រាំ ធ្លាប់​សន្យា​ក្នុង​ការជជែក​ដេញដោល​គ្នា​លើកទីមួយ​កាលពី​ចុងខែ​កញ្ញា លោក​នឹង​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត ទោះជា​លោក ចាញ់​ក៏ដោយចុះ​។​

​បច្ចុប្បន្ន បេក្ខជន​ម្នាក់នេះ​កំពុងស្ថិត​ក្នុងស្ថានភាព​ច្របូកច្របល់​ខ្លាំង​និង​ហ៊ុមព័ទ្ធ​ដោយ​រឿងអាស្រូវ​មិនចេះចប់​។ រឿង​មិន​បង្ហាញ​របាយការណ៍​ព​ន្ធ​ជា​រឿង​មួយ​ធំ តែ​រឿង​ដែល​ធំ​ជាង​នេះ​គឺ ការនិយាយ​ពាក្យសម្តី​ចំ​អូ​ង​ចំអាស​មាក់ងាយ​ស្ត្រីភេទ​នេះ​តែម្តង​។ សាធារណជន​អាមេរិក​ខឹងសម្បារ​បេក្ខជន​រូបនេះ​ជាខ្លាំង ហើយ​សមាជិក​បក្ស​សាធារណរដ្ឋ​មួយចំនួន​ថែមទាំង​ដក​សេចក្តីទុកចិត្ត​ហើយ​ប្រកាស​ឈប់​បោះឆ្នោត​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ​ថែមទៀត​។ ប្រជាប្រិយភាព​របស់លោក ធ្លាក់ចុះ​ខ្លាំង​រយៈពេល​ចុងក្រោយ ហើយ​គូបដិបក្ខ​លោក លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បាន​នាំមុខ​លោកស្រី​នៅ​សមរភូមិ​នយោបាយ​សំខាន់ៗ​ថែម​ទៀតផង​។ ដូច្នេះ លទ្ធភាព​នៃ​ការ​ឈ្នះឆ្នោត​របស់លោក​ស្រី ហាក់បីដូច​ជាមាន​ច្រើន​ដែរ​៕