សមត្ថកិច្ចបង្ក្រាបបានថ្នាំញៀនជាង ១៤ គីឡូក្រាម

6 Videos


លោកវរសេនីយ៍ឯក មាឃ សំអូន ស្នងការរង និង ជានាយការិយាល័យកណ្តាលប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៨ ខែតុលានេះថា ជនសង្ស័យរកស៊ីជួញដូរគ្រឿងញៀន រួមទាំងវត្ថុតាងគ្រឿងញៀនចំនួន ២៤ សុង ស្មើនឹង ១៤ ៥៤០ គ្រាប់ បើគិតជាសាច់ថ្នាំសុទ្ធមានប្រមាណជា ១៤ គីឡូក្រាម ជាប្រភេទមេតំហ្វេតាមីន ត្រូវសមត្ថកិច្ចចាប់បាន កាលពីយប់ថ្ងៃទី ១៥ ខែតុលា នេះ នៅចំណុចភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។

សមត្ថកិច្ចបង្ក្រាបបានថ្នាំញៀនជាង ១៤ គីឡូក្រាម

ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនដ៏សម្បើមនេះ សមត្ថកិច្ចបានកំណត់មុខសញ្ញារួចរាល់តាំងពីយូរមកហើយ លុះដល់យប់ថ្ងៃទី ១៦ ខែតុលា នេះ ស្នងការដ្ឋាននគរបាលខេត្តបានដាក់កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ សហការណ៍ជាមួយការិយាល័យជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នៅចំណុចភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ពេលនោះសមត្ថកិច្ចបានឆែកឆេររថយន្តមួយគ្រឿង ដែលបើកបរតាមផ្លូវជាតិលេខ ៩ ឆ្លងកាត់ផ្លូវជាតិលេខ ៦២ រថយន្តនេះត្រូវបានឆែកឆេរ ក៏ប្រទះឃើញគ្រឿងញៀនរួមទាំងដាវសាម៉ូរៃ ។

សមត្ថកិច្ចបង្ក្រាបបានថ្នាំញៀនជាង ១៤ គីឡូក្រាម

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពេលចុះពិនិត្យវត្ថុតាងគ្រឿងញៀនជាក់ស្តែងនៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី ១៦ ខែតុលា លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានឲ្យដឹងថា គ្រឿងញៀនដែលសមត្ថកិច្ចបង្ក្រាបបាននោះ ជាប្រភេទគ្រាប់មេតំហ្វេតាមីន(យ៉ាម៉ា) ចំនួន ២៤ ដុំ ស្មើនឹង ១៤ ៥៤០ គ្រាប់ គិតជាគីឡូជាង ១៤ គីឡូក្រាម បើគិតជាទឹកប្រាក់លក់នៅទីផ្សារងងឹតប្រមាណជាងមួយលានដុល្លារ ។ លោកអភិបាលខេត្តព្រះវិហារ បានបន្ថែមទៀតថា សមត្ថកិច្ចកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និង វត្ថុតាងទៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធី ។

សមត្ថកិច្ចបង្ក្រាបបានថ្នាំញៀនជាង ១៤ គីឡូក្រាម

នេះជាលើកទី ១ ហើយនៃការបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំខាងលើ ហើយនេះជាប្រវត្តិសាស្ត្រសម្រាប់ខេត្តព្រះវិហាររហូតឃាត់ខ្លួន និង ថ្នាំញៀនដ៏ច្រើនសន្ធឹកបែបនេះ ៕ សុថាត់

សមត្ថកិច្ចបង្ក្រាបបានថ្នាំញៀនជាង ១៤ គីឡូក្រាមសមត្ថកិច្ចបង្ក្រាបបានថ្នាំញៀនជាង ១៤ គីឡូក្រាមសមត្ថកិច្ចបង្ក្រាបបានថ្នាំញៀនជាង ១៤ គីឡូក្រាម