រឿង​កូដកម្ម​ក្លាយជា​បាតុកម្ម​របស់​អតីត​បុគ្គលិក​សណ្ឋាគារ​ Victoria​ Angkor​ មានឈ្មោះ​ ម៉​ម​ រិ​ទ្ធី​ ជា​មេខ្លោង​ ត្រូវ​បាន​សាលាឧទ្ធរណ៍​ច្រានចោល​

​នៅ​ទីបំផុត​ សាលាឧទ្ធរណ៍​បាន​សម្រេច​ច្រានចោល​ពាក្យបណ្តឹង​ជំទាស់​របស់​បុរស​ឈ្មោះ​ ម៉​ម​ រិ​ទ្ធី​ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ និយោជិត​វិស័យ​ទេសចរណ៍​ និង​សេវាកម្ម​កម្ពុជា​ តំណាង​ឲ្យ​អតីត​បុគ្គលិក​ និយោជិត​សណ្ឋាគារ​ Victoria​ Angkor​ Resort​ &​ Spa​ ខេត្តសៀមរាប​ ដែល​ប្តឹង​ជំទាស់​នឹង​ដីកា​សម្រេច​អំពី​ពាក្យសុំ​តវ៉ា​ចំពោះ​ដីកា​សម្រេច​រក្សា​ការពារ​លេខ​៧៦​ពស​.​តរ​វ​ ចុះ​ថ្ងៃ​ទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ របស់​សាលាដំបូង​ខេត្តសៀមរាប​ ក្នុង​សំណុំរឿង​កូដកម្ម​ "​រាលកៃ​"​ ក្លាយជា​បាតុកម្ម​របស់​អតីត​បុគ្គលិក​ និយោជិត​សណ្ឋាគារ​ Victoria​ Angkor​ Resort​ &​ Spa​ ដឹកនាំ​ដោយ​ឈ្មោះ​ ម៉​ម​ រិ​ទ្ធី​ ជា​មេខ្លោង​ កាលពី​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​មុខ​បរិវេណ​ច្រកចូល​សណ្ឋាគារ​នោះ​ ជា​ផ្លូវការ​ហើយ​ តាម​ដីកា​សម្រេច​លេខ​២៤​ក្រ​III​ "​ណ​"​ ចុះ​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០១៦​ ដែល​ជា​ដីកា​សម្រេច​បិទផ្លូវ​តវ៉ា​ ។​

រឿង​កូដកម្ម​ក្លាយជា​បាតុកម្ម​របស់​អតីត​បុគ្គលិក​សណ្ឋាគារ​ Victoria​ Angkor​ មានឈ្មោះ​ ម៉​ម​ រិ​ទ្ធី​ ជា​មេខ្លោង​ ត្រូវ​បាន​សាលាឧទ្ធរណ៍​ច្រានចោល​

​ពាក់ព័ន្ធ​នឹង​វិវាទ​ការងារ​រវាង​និយោជក​ និង​បុគ្គលិក​ និយោជិត​សណ្ឋាគារ​ Victoria​ Angkor​ Resort​ &​ Spa​ ខេត្តសៀមរាប​ ត្រូវ​បាន​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ដោះស្រាយ​រួចរាល់​ តាម​សេចក្តី​បង្គាប់​លេខ​ ២៧៣/១៥​ ចុះ​ថ្ងៃ​ទី​០៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ និង​សេចក្តី​បង្គាប់​លេខ​ ៣០០/១៥​ ចុះ​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៥​ ប៉ុន្តែ​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ទាំង​ពីរ​នេះ​ ត្រូវ​បាន​ភាគី​និយោជក​សណ្ឋាគារ​ប្តឹង​ជំទាស់​ ជា​ហេតុ​ធ្វើ​ឲ្យ​សេចក្តី​បង្គាប់​មិន​អាច​អនុវត្តន៍​បាន​ឡើយ​ ។​ នៅ​ពេល​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​មិន​អាចយ​កមក​អនុវត្តន៍​បាន​នោះ​ ក្រុម​បុគ្គលិក​ និយោជិត​សណ្ឋាគារ​មួយ​ចំនួន​បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​ នា​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​មុខ​បរិវេណ​ច្រកចូល​សណ្ឋាគារ​ ដោយ​ប្រើប្រាស់​ឧ​គ្ឃោ​សន​សព្ទ​បំពង​សំឡេង​ ។​

រឿង​កូដកម្ម​ក្លាយជា​បាតុកម្ម​របស់​អតីត​បុគ្គលិក​សណ្ឋាគារ​ Victoria​ Angkor​ មានឈ្មោះ​ ម៉​ម​ រិ​ទ្ធី​ ជា​មេខ្លោង​ ត្រូវ​បាន​សាលាឧទ្ធរណ៍​ច្រានចោល​

​ដោយ​យល់​ឃើញ​ថា​ សកម្មភាព​នៃ​ការ​ធ្វើ​កូដកម្ម​របស់​ក្រុម​កូដ​ករ​មួយ​ចំនួន​ ប្រែ​ក្លាយទៅជា​បាតុកម្ម​រំខាន​ដល់​បុគ្គលិក​ និយោជិត​សណ្ឋាគារ​ផ្សេងៗ​ទៀត​ និង​ភ្ញៀវ​ជា​អតិថិជន​របស់​សណ្ឋាគារ​ ព្រមទាំង​បង្ក​ការ​ប៉ះពាល់​ដល់​សេវាកម្ម​សណ្ឋាគារ​ផង​ ទើប​នៅ​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០១៦​ ភាគី​និយោជក​សណ្ឋាគារ​បាន​ដាក់​ពាក្យ​បណ្តឹងសុំ​ដីកា​សម្រេច​រក្សា​ការពារ​ទៅ​សាលាដំបូង​ខេត្តសៀមរាប​ ស្នើ​សុំ​ឲ្យ​កូដ​ករ​ទាំងអស់​បញ្ឈប់​នូវ​សកម្មភាព​ផ្សេងៗ​ដែល​រំខាន​ដល់​បុគ្គលិក​ និយោជិត​កំពុង​បំពេញការងារ​ដទៃ​ទៀត​ និង​សុំ​ឲ្យ​អ្នក​ដទៃ​ជា​តតិយជន​ដែល​មិនមែន​ជា​បុគ្គលិក​ និយោជិត​សណ្ឋាគារ​ ចាក​ចេញពី​ការ​ធ្វើ​សកម្មភាព​ជួបជុំ​ផ្សេងៗ​នៅ​មុខ​បរិវេណ​សណ្ឋាគារ​ ដែល​រំខាន​ដល់​ភ្ញៀវ​ជា​អតិថិជន​របស់​សណ្ឋាគារ​ ។​

រឿង​កូដកម្ម​ក្លាយជា​បាតុកម្ម​របស់​អតីត​បុគ្គលិក​សណ្ឋាគារ​ Victoria​ Angkor​ មានឈ្មោះ​ ម៉​ម​ រិ​ទ្ធី​ ជា​មេខ្លោង​ ត្រូវ​បាន​សាលាឧទ្ធរណ៍​ច្រានចោល​

​សាលាដំបូង​ខេត្តសៀមរាប​បាន​ចេញ​ដីកា​សម្រេច​រក្សា​ការពារ​លេខ​ ០៩​ពស​.​តរ​វ​ ចុះ​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០១៦​ សម្រេច​ឲ្យ​កូដ​ករ​ទាំងអស់​បញ្ឈប់​នូវ​សកម្មភាព​ផ្សេងៗ​ដែល​រំខាន​ដល់​បុគ្គលិក​ និយោជិត​កំពុង​បំពេញការងារ​ដទៃ​ទៀត​ និង​សុំ​ឲ្យ​អ្នក​ដទៃ​ជា​តតិយជន​ដែល​មិនមែន​ជា​បុគ្គលិក​ និយោជិត​សណ្ឋាគារ​ ចាក​ចេញពី​ការ​ធ្វើ​សកម្មភាព​ជួបជុំ​ផ្សេងៗ​នៅ​មុខ​បរិវេណ​សណ្ឋាគារ​ ដែល​រំខាន​ដល់​ភ្ញៀវ​ជា​អតិថិជន​របស់​សណ្ឋាគារ​ជា​បណ្តោះអាសន្ន​ រង់ចាំ​តុលាការ​សម្រេច​ដល់​អង្គសេចក្តី​ ឬ​មាន​សេចក្តីសម្រេច​ផ្សេង​ទៀត​ ។​ ដីកា​សម្រេច​រក្សា​ការពារ​លេខ​ ០៩​ពស​.​តរ​វ​ ចុះ​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០១៦​ របស់​សាលាដំបូង​ខេត្តសៀមរាប​នេះ​ ត្រូវ​បាន​ឈ្មោះ​ ម៉​ម​ រិ​ទ្ធី​ ប្តឹង​តវ៉ា​ ហើយ​ត្រូវ​បាន​សាលាដំបូង​ខេត្តសៀមរាប​សម្រេច​សា​ជា​ថ្មី​ ចេញ​ដីកា​សម្រេច​អំពី​ពាក្យសុំ​តវ៉ា​ចំពោះ​ដីកា​សម្រេច​រក្សា​ការពារ​លេខ​ ៧៦​ពស​.​តរ​វ​ ចុះ​ថ្ងៃ​ទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ សម្រេច​រក្សា​ដីកា​សម្រេច​រក្សា​ការពារ​លេខ​ ០៩​ពស​.​តរ​វ​ ចុះ​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០១៦​ របស់​សាលាដំបូង​ខេត្តសៀមរាប​ ទុកជា​ការ​បាន​ពេញ​ទាំងមូល​ដដែល​ ។​ ឈ្មោះ​ ម៉​ម​ រិ​ទ្ធី​ ក៏​បាន​ដាក់​ពាក្យបណ្តឹង​ជំទាស់​នឹង​ដីកា​សម្រេច​អំពី​ពាក្យសុំ​តវ៉ា​ចំពោះ​ដីកា​សម្រេច​រក្សា​ការពារ​លេខ​ ៧៦​ពស​.​តរ​វ​ ចុះ​ថ្ងៃ​ទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ របស់​សាលាដំបូង​ខេត្តសៀមរាប​នេះ​បន្ត​ទៀត​ ទើបត្រូវ​បាន​សាលាឧទ្ធរណ៍​វិនិច្ឆ័យ​សេចក្តី​ចេញ​ដីកា​សម្រេច​លេខ​ ២៤​ក្រ​ III​ "​ណ​"​ ចុះ​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០១៦​ សម្រេច​តម្កល់​ដីកា​សម្រេច​អំពី​ពាក្យសុំ​តវ៉ា​ចំពោះ​ដីកា​សម្រេច​រក្សា​ការពារ​លេខ​ ៧៦​ពស​.​តរ​វ​ ចុះ​ថ្ងៃ​ទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ របស់​សាលាដំបូង​ខេត្តសៀមរាប​ ទុកជា​បានការ​ ។​

រឿង​កូដកម្ម​ក្លាយជា​បាតុកម្ម​របស់​អតីត​បុគ្គលិក​សណ្ឋាគារ​ Victoria​ Angkor​ មានឈ្មោះ​ ម៉​ម​ រិ​ទ្ធី​ ជា​មេខ្លោង​ ត្រូវ​បាន​សាលាឧទ្ធរណ៍​ច្រានចោល​

​ដោយឡែក​ ទាក់ទង​នឹង​សកម្មភាព​ធ្វើ​កូដកម្ម​-​បាតុកម្ម​របស់​អតីត​បុគ្គលិក​ និយោជិត​សណ្ឋាគារ​ Victoria​ Angkor​ Resort​ &​ Spa​ នេះ​ ក៏​ត្រូវ​បាន​ភាគី​និយោជក​សណ្ឋាគារ​ប្តឹង​ទាមទារ​ប្រាក់​ខាតបង់​សេវាកម្ម​របស់​សណ្ឋាគារ​ចំនួន​ ១២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ និង​ទាម​ទារជំងឺចិត្ត​ ព្រមទាំង​ការ​ចំណាយ​លើ​សេវា​ផ្លូវច្បាប់​ចំនួន​ ២០​លាន​រៀល​ ទៅ​សាលាដំបូង​ខេត្តសៀមរាប​ កាលពី​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៦​ រួច​ហើយ​ផង​ដែរ​ ។​

រឿង​កូដកម្ម​ក្លាយជា​បាតុកម្ម​របស់​អតីត​បុគ្គលិក​សណ្ឋាគារ​ Victoria​ Angkor​ មានឈ្មោះ​ ម៉​ម​ រិ​ទ្ធី​ ជា​មេខ្លោង​ ត្រូវ​បាន​សាលាឧទ្ធរណ៍​ច្រានចោល​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​ដែល​បាន​សម្រេច​តម្កល់​ដីកា​សម្រេច​អំពី​ពាក្យសុំ​តវ៉ា​ចំពោះ​ដីកា​សម្រេច​រក្សា​ការពារ​លេខ​ ៧៦​ពស​.​តរ​វ​ ចុះ​ថ្ងៃ​ទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ របស់​សាលាដំបូង​ខេត្តសៀមរាប​ ទុកជា​បានការ​តាម​ដីកា​សម្រេច​លេខ​ ២៤​ក្រ​ III​ "​ណ​"​ ចុះ​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០១៦​ និង​ជា​ដីកា​សម្រេច​បិទផ្លូវ​តវ៉ា​ថែម​ទៀត​នោះ​ គឺ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ សកម្មភាព​នៃ​ការ​ធ្វើ​កូដកម្ម​ "​រាលកៃ​"​ ក្លាយជា​បាតុកម្ម​របស់​អតីត​បុគ្គលិក​ និយោជិត​សណ្ឋាគារ​ Victoria​ Angkor​ Resort​ &​ Spa​ ដឹកនាំ​ដោយ​បុរស​ឈ្មោះ​ ម៉​ម​ រិ​ទ្ធី​ ជា​មេខ្លោង​ ជា​អំពើ​មិន​ត្រឹមត្រូវ​ ឬ​ជា​អំពើ​ទុច្ចរិត​បង្ក​ការ​រំខាន​ និង​បំផ្លិចបំផ្លាញ​សេវាកម្ម​ ព្រមទាំង​កេរ្តិ៍ឈ្មោះ​របស់​សណ្ឋាគារ​ Victoria​ Angkor​ Resort​ &​ Spa​ វិនិយោគទុន​ដោយ​ជនជាតិ​បរទេស​នៅ​លើ​ទឹកដី​ប្រទេស​កម្ពុជា​ យ៉ាង​ជាក់ច្បាស់​ដោយ​ឥត​ប្រកែក​បាន​ ៕​

រឿង​កូដកម្ម​ក្លាយជា​បាតុកម្ម​របស់​អតីត​បុគ្គលិក​សណ្ឋាគារ​ Victoria​ Angkor​ មានឈ្មោះ​ ម៉​ម​ រិ​ទ្ធី​ ជា​មេខ្លោង​ ត្រូវ​បាន​សាលាឧទ្ធរណ៍​ច្រានចោល​

Related

Loading...