រដ្ឋមន្ត្រី​កាន់​ក្រសួង​ចំនួន​២​ ពិតជា​មាន​បាតដៃ​ស្អាតស្អំ​ មិន​ពុក​រលួយ​ ?

​មាន​រដ្ឋមន្ត្រី​កាន់​ក្រសួង​ដែល​ជា​សមាជិក​ សមាជិកា​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ចំនួន​២​នាក់​ ទទួល​បានការ​តែងតាំង​ជា​សមាជិក​ សមាជិកា​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ គឺ​ ៖​ លោក​ជំទាវ​ ម៉ែ​ន​ សំ​អន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​(​ជ្រើសតាំង​ចេញពី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​)​ និង​ឯកឧត្តម​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​(​ជ្រើសតាំង​ចេញពី​រាជរដ្ឋាភិបាល​)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១៥/៦៨៥​ ចុះ​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០១៥​ ពោល​ទទួល​បាន​ "​មុខ​តំណែង​ត្រួត​"​ ។​

១-​លោក​ជំទាវ​ ម៉ែ​ន​ សំ​អន​ ៖

រដ្ឋមន្ត្រី​កាន់​ក្រសួង​ចំនួន​២​ ពិតជា​មាន​បាតដៃ​ស្អាតស្អំ​ មិន​ពុក​រលួយ​ ?

រដ្ឋមន្ត្រី​កាន់​ក្រសួង​ចំនួន​២​ ពិតជា​មាន​បាតដៃ​ស្អាតស្អំ​ មិន​ពុក​រលួយ​ ?

​ក្រៅពី​មាន​ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ នៃ​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​នៅ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ (​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១៤/៩៥០​ ចុះ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០១៤)​ គឺ​លោក​ជំទាវ​ ម៉ែ​ន​ សំ​អន​ ក៏​ជា​នាយទាហានជាន់ខ្ពស់​ថ្នាក់ឧត្តម​សេនីយ៍​ នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០១១៧៩​ម្នាក់​ផង​ដែរ​ ហើយ​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩០៨/១០០៥​ ចុះ​ថ្ងៃ​ទី​០៦​ ខែកញ្ញា​ ឆ្នាំ​២០០៨​ ។​

​ក្រោយ​ការ​បង្កើត​រា​រដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ លោក​ជំទាវ​ ម៉ែ​ន​ សំ​អន​ សមាជិកា​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ទទួល​បានការ​តែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១៣/៩០៣​ ចុះ​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ។​

រដ្ឋមន្ត្រី​កាន់​ក្រសួង​ចំនួន​២​ ពិតជា​មាន​បាតដៃ​ស្អាតស្អំ​ មិន​ពុក​រលួយ​ ?

​ក្រោម​រូបភាព​ជ្រើសតាំង​ចេញពី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ លោក​ជំទាវ​ ម៉ែ​ន​ សំ​អន​ អាយុ​៦៣​ឆ្នាំ​ដ៏​មាន​ឥទ្ធិពល​ ទទួល​បានការ​តែងតាំង​ជា​សមាជិកា​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១៥/៦៨៥​ ចុះ​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០១៥​ និង​ក្រោយមក​ លោក​ជំទាវ​រូប​នេះ​ក៏​ទទួល​បានការ​តែងតាំង​ជា​ អនុប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ សម្រាប់​អាណត្តិ​ទី​២​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១៥/៧២៧​ ចុះ​ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០១៥​ ។​

២-​ឯកឧត្តម​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ ៖

​ក្រោយ​ការ​បង្កើត​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ ឯកឧត្តម​ អង្គ​វ​ឌ្ឍា​នា​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ទទួល​បានការ​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១៣/៩០៣​ ចុះ​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ។​

​ក្រោយមក​ ឯកឧត្តម​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ ទទួល​បានការ​តែងតាំង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១១៤/១៣៦២​ ចុះ​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ ស្រប​ទៅ​តាម​មាត្រា​៤​នៃ​ច្បាប់​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ដែល​ប្រកាស​ឲ្យ​ប្រើ​ដ​យ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/០៧១៥/០១៧​ ចុះ​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០១៤​ ។​

រដ្ឋមន្ត្រី​កាន់​ក្រសួង​ចំនួន​២​ ពិតជា​មាន​បាតដៃ​ស្អាតស្អំ​ មិន​ពុក​រលួយ​ ?

រដ្ឋមន្ត្រី​កាន់​ក្រសួង​ចំនួន​២​ ពិតជា​មាន​បាតដៃ​ស្អាតស្អំ​ មិន​ពុក​រលួយ​ ?

​ក្រោម​រូបភាព​ជ្រើសតាំង​ចេញពី​រាជរដ្ឋាភិបាល​កម្ពុជា​ ឯកឧត្តម​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ អាយុ​៦៧​ឆ្នាំ​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ក៏​ទទួល​បានការ​តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ថែម​ទៀត​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១៥/៦៨៥​ ចុះ​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០១៥​ ។​

​មាត្រា​៦​ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​ចែង​ថា​ សមាជិក​នីមួយៗ​នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវជា​ឥស្សរជន​មាន​សីលធម៌​ល្អ​ និង​មានកេរ្តិ៍ឈ្មោះ​ស្អាតស្អំ​ និង​មាត្រា​១០​នៃ​ច្បាប់​ដដែល​នេះ​ដែរ​ បាន​ចែង​អំពី​ភារកិច្ច​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​មាន​សមាសភាព​សរុប​ចំនួន​១១​នាក់​នោះ​ គឺ​ ៖​ -​កសាង​យុទ្ធសាស្ត្រ​ និង​នយោបាយ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​,​ -​ពិគ្រោះ​យោបល់​ និង​ផ្តល់​អនុសាសន៍​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ពាក់ព័ន្ធ​នឹង​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​,​ -​ឃ្លាំមើល​ដំណើរការ​ការងារ​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​…​។​ល​។​

​ដូច្នេះ​ អនុលោម​តាម​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ស្មារតី​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១៥/៦៨៥​ ចុះ​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០១៥​ ដែល​បាន​តែងតាំង​លោក​ជំទាវ​ ម៉ែ​ន​ សំ​អន​ ជា​អនុប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ឯកឧត្តម​ អង្គ​ វង្ស​វ​ឌ្ឍា​នា​  ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​នោះ​ គឺ​ស្មើនឹង​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ ឬ​ចង់​សំដៅ​ថា​ លោក​ជំទាវ​ ម៉ែ​ន​ សំ​អន​ និង​ឯកឧត្តម​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ មាន​បាតដៃ​ស្អាតស្អំ​ មិន​ពុក​រលួយ​ ?

​តើ​ប្រិ​យ​មិត្ត​អ្នក​អាន​ជឿ​ដែរ​ឬទេ​ដែល​ថា​ លោក​ជំទាវ​ ម៉ែ​ន​ សំ​អន​ ឧបនាយករដ្ឋមន្ត្រី​  រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ឯកឧត្តម​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ ជា​ឧត្តមមន្ត្រី​មាន​បាតដៃ​ស្អាតស្អំ​ មិន​ពុក​រលួយ​ ?​ ៕​

Related

Loading...