ភរិយា​លោក អាសាដ ថា ប្រជាជន​នឹង​បាត់​ទំនុកចិត្ត ពេល​មេដឹកនាំ​រត់រ​កសុខ​ម្នាក់ឯង​ក្នុងពេល​សង្គ្រាម​ និពន្ធដោយ : ថ្មីៗ       October-19-2016, 9:59 pm         1064

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108ភរិយា​លោក អាសាដ ថា ប្រជាជន​នឹង​បាត់​ទំនុកចិត្ត ពេល​មេដឹកនាំ​រត់រ​កសុខ​ម្នាក់ឯង​ក្នុងពេល​សង្គ្រាម​​ភរិយា​លោក បា​សា អាល់​អាសាដ លោកស្រី អា​ស្មា អាសាដ (Asma Assad) បាន​លើកឡើងថា​លោកស្រី​ធ្លាប់​បដិសេធ​ការផ្តល់​ឲ្យ​ទីកន្លែង​រស់នៅ​ថ្មី នៅក្រៅ​ពី​ស៊ី​រី​ដើម្បី​គេច​ពី​គ្រោះថ្នាក់​។​លោកស្រី អះអាងថា ការផ្តល់​ឲ្យ​កន្លែង​សុវត្ថិភាព​នេះ​មាន​គោលដៅ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តំណែង​ប្រធានាធិបតី​របស់​ស្វាមី​លោកស្រី ព្រោះ​ប្រជាជន​ស៊ី​រីនឹង​បាត់បង់​ជំនឿ​ចិត្ត​លើ​របប​ដឹកនាំ​បើ​យើង​ចាកចេញរ​កសុខ​ខ្លួនឯង​។

សូមស្ដាប់ព័ត៌មានលម្អិត៖

​ក្នុង​បទសម្ភាសន៍​មួយ​ដ៏​កម្រ​ជាមួយ​ទូរទស្សន៍​រុស្ស៊ី Channel 24 ស្ត្រី​ទីមួយ​លោកស្រី អា​ស្មា អាសាដ បានបញ្ជាក់​យ៉ាងច្បាស់​ថា លោកស្រី​ធ្លាប់​ទទួលបាន​ការផ្តល់​ទីកន្លែង​ស្នាក់នៅ​ថ្មី​ដើម្បី​រក្សា​សុវត្ថិភាព​នៅក្រៅ​ប្រទេស​។ ប៉ុន្តែ​លោកស្រី​បានសម្រេច​បដិសេធ​ការផ្តល់ជូន​នេះ​។

​ពេល​អ្នកសារព័ត៌មាន​បាន​សួរ​ទៅកាន់​ស្រី​ថា​៖« តើ​មាន​អ្នក​ធ្លាប់​ប្រាប់​ឲ្យ​លោកស្រី​ចាកចេញ​ពី​ស៊ី​រី​ដើម្បី​រក​កន្លែង​សុវត្ថិភាព​ស្នាក់នៅ​ឬ​អត់​?»  លោកស្រី អា​ស្មា​អាសាដ បាន​ឆ្លើយ​លោកស្រី​មិន​ធ្លាប់​គិតថា​ចង់​រត់​ចេញពី​ប្រទេស​ស៊ី​រី​ឡើយ ទោះបីជា កន្លងមក​មាន​គេ​ផ្តល់​ទីកន្លែង​សម្រាប់​លោកស្រី​ស្នាក់នៅ​ដើម្បី​រក្សា​សុវត្ថិភាព​ក៏ដោយ​។ តែ​លោកស្រី​មិនបាន​បង្ហើប​ទេ​ថា អ្នកណា​ជា​អ្នក​ប្រកាស​ផ្តល់​ទីកន្លែង​ស្នាក់នៅ​ដល់​ក្រុមគ្រួសារ​លោកស្រី​នោះ​។

​លោកស្រី​បាន​ពន្យល់ថា ការព្យាយាម​ផ្តល់ឱកាស​ឲ្យ​លោកស្រី​ចាក​ចេញពី​ស៊ី​រី ជា​វិធីសាស្ត្រ​ធ្វើ​ឲ្យ​ស្វាមី​លោកស្រី​ប្រឈម​បញ្ហា ព្រោះ​វា​នឹងធ្វើ​ឲ្យ​ជនជាតិ​ស៊ី​រី​បាត់បង់​ជំនឿ​ចិត្ត​លើ​របប​ដឹកនាំ​របស់​ស្វាមី​លោកស្រី បើសិនជា​លោកស្រី​រត់​ចាក​ចេញពី​ប្រទេស​ដើម្បី​ទៅរក​ជម្រក​សុខសាន្ត​ផ្ទាល់ខ្លួន​នោះ​។ 

ភរិយា​លោក អាសាដ ថា ប្រជាជន​នឹង​បាត់​ទំនុកចិត្ត ពេល​មេដឹកនាំ​រត់រ​កសុខ​ម្នាក់ឯង​ក្នុងពេល​សង្គ្រាម​ និពន្ធដោយ : ថ្មីៗ       October-19-2016,  9:59 pm         1064

​ស្ត្រី​ទីមួយ​រូបនេះ​បាន​អះអាង​យ៉ាងច្បាស់​ថា​ខ្លួន​នឹងមិន​ចាកចេញ​ពី​ស៊ី​រី​ឡើយ ដោយ​បន្ត​រួមរស់​ជាមួយ​ប្រជាជន​ស៊ី​រី​ផ្សេងទៀត និង​ដើម្បី​ដោះស្រាយ​វិបត្តិ​រួមគ្នា​។​

«​ខ្ញុំ​នៅ​ស៊ី​រី​តាំងពីដើម​មក ហើយ​ខ្ញុំ​ក៏​មិនដែល​ធ្លាប់​គិតថា​នឹង​ចាក​ចេញទៅ​កន្លែង​ផ្សេងទៀត​ដែរ​។ វា​ធ្លាប់មាន​គេ​ផ្តល់ឱកាស​ឲ្យ​ខ្ញុំ​ចាក​ចេញពី​ស៊ី​រី ហើយ​គេ​ក៏​ជួយ​ធានា​កន្លែង​ស្នាក់នៅ​, ការពារ​ដល់​កូន​ខ្ញុំ ហើយ​និង​លុយកាក់​សម្រាប់​ប្រើប្រាស់​ថែម​ទៀតផង​។ វា​មិនមែនជា​រឿង​ល្អ​ឡើយ​។ វា​ជាការ​ប៉ុនប៉ង​មួយ​ធ្វើ​ឲ្យ​ប្រជាជន​ស៊ី​រី​បាត់បង់​ទំនាក់​ចិត្ត​ចំពោះ​ប្រធានាធិបតី អាសាដ​»​។  នេះ​ជាការ បញ្ជាក់​របស់លោក​ស្រី អា​ស្មា អាសាដ​។

​តាម​កពិត​ទៅ កន្លងមក​លោក បា​សា អាល់​អាសាដ ក៏បាន​អះអាង​ផងដែរ​ថា លោក​ក៏បាន​បដិសេធ​ការផ្តល់​ទីតាំង​មួយ​ពី​អ៊ីរ៉ង់​សម្រាប់​លោក​រស់នៅ​សុខ​ស្រួល​និង​អាច​បញ្ជា​ទ័ព​នៅ​ស៊ី​រី​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ លោក​បាន​ពន្យល់ថា ការចាកចេញ​ពី​ប្រទេស​និង​ចោល​ប្រជាជន​មិនមែនជា​ជំរើស​ឡើយ ហើយ​លោក​សន្យា​នៅ​បន្ត​ជួយ​ដោះស្រាយ​បញ្ហា​និង​ប្រឆាំង​រាល់​ចេតនា​អាក្រក់​ទាំងឡាយណា​ដែល​ចង់​បំផ្លាញ​ស៊ី​រី​។ .

​ក្នុង​បទសម្ភាសន៍​ដដែល លោកស្រី អា​ស្មា អាសាដ រិះគន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​លោកខាងលិច​ចំពោះ​ការព្យាយាម​ផ្សព្វផ្សាយ​តែ​រឿង​ណា​ដែល​ស្ថិតក្នុង​គោលនយោបាយ​របស់ខ្លួន ប៉ុណ្ណោះ ដោយ​ព្រងើយកន្តើយ​ចំពោះ​គ្រោះមហន្តរាយ​មនុស្សជាតិ​ផ្សេងទៀត​នៅ​ស៊ី​រី​ផងដែរ​។ តែ លោកស្រី បាន អរគុណ​រុស្ស៊ី​ចំពោះ​ការប្រឹងប្រែង​គាំទ្រ​របប​ដឹកនាំ​ស៊ី​រី​មកទល់​បច្ចុប្បន្ន​ថែមទៀត​ផង​។​

​សូមបញ្ជាក់ថា លោកស្រី  អា​ស្មា អាសាដ បានកើត​និង​រៀនសូត្រ​នៅ​អង់គ្លេស ហើយ​លោកស្រី​បាន​ក្លាយជា​ស្ត្រី​ទីមួយ នៅ​ឆ្នាំ ២០០០ ក្រោយពេល​លោក អាសាដ​ស្នង​តំណែង​ពី​ឪពុក​លោក​នោះ​។ មកដល់​បច្ចុប្បន្ន​លោកស្រី​មានកូន​បីនាក់​ជាមួយ​លោក បា​សា អាល់ អាសាដ​។ ចំណែក​សង្គ្រាម​ស៊ី​រី​បាន​ផ្ទុះឡើង​នៅ​ឆ្នាំ ២០១១ នៅពេលដែល​ក្រុម​អ្នកគាំទ្រ​ប្រជាធិបតេយ្យ​បាតុកម្ម​ហើយ​ទាមទារ​ឲ្យ​លោក​ចុះ​ចេញពី​តំណែង​។ ក្រោយមក​អាជ្ញាធរ​បាន​ប្រើប្រាស់​កម្លាំង​បង្ក្រាប​បាតុករ​ទាំងនោះ​តែម្តង​។ សង្គ្រាម​នេះ​បានសម្លាប់​មនុស្ស​ប្រហែល ៤​សែន​នាក់ ហើយ​មនុស្ស​រាប់លាន​នាក់​ផ្សេងទៀត​ត្រូវ​បង្ខំចិត្ត​ចាកចេញ​ពី​ស្រុកកំណើតរ​ត់រក​កន្លែង​មាន​សុវត្ថិភាព​៕