រថយន្តដឹកដំឡូងមីក្រឡាប់ ស្លាប់ម្នាក់ និង របួស ១៨ នាក់

6 Videos


គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបណ្ដាលមកពីរថយន្តរេចង្កូតក្រឡាប់ ចាក់មនុស្ស និង ដំឡូងមីចោល ធ្វើឲ្យមនុស្សស្លាប់ម្នាក់ និង របួស ១៨ នាក់ ដេករណូករណែលពេញផ្លូវ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០១៦ នៅត្រង់ចំណុចភូមិតាវាំង ឃុំអំពឹល ស្រុករមាសហែក ខេត្តស្វាយរៀង ។

រថយន្តដឹកដំឡូងមីក្រឡាប់ ស្លាប់ម្នាក់ និង របួស ១៨ នាក់

សមត្ថកិច្ចបានឲ្យដឹងថា ករណីក្រឡាប់រថយន្តនេះបណ្ដាលឲ្យកម្មការិនីម្នាក់ស្លាប់ និង រងរបួសធ្ងន់ស្រាល ១៨ នាក់ ។ កម្មការិនី ដែលស្លាប់មានឈ្មោះ ឌុល សុផល អាយុ ៤៨ ឆ្នាំ នៅភូមិអណ្តូងត្របែក ឃុំអណ្តូងត្របែក ស្រុករមាសហែក ។ ចំពោះអ្នកបើករថយន្តបង្កហេតុមានឈ្មោះ ឈុន ហ៊ន់ ភេទប្រុស អាយុ ២៥ ឆ្នាំ នៅភូមិត្បួងវត្ត ឃុំក្របៅ ស្រុកកំចាយមា ខេត្តព្រៃវែង បានរត់គេចខ្លួនបាត់ភ្លាមៗ ។ រថយន្តដែលក្រឡាប់ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាលេខ ភ្នំពេញ 3A-1372 ចំណុះ ៥ តោន ដឹកដំឡូងមីពេញទ្រុង ហើយឲ្យកម្មករ-កម្មការនីអ្នកដកដំឡូងជិះពីលើចំនួន ២០ នាក់ ទាំងអ្នកបើកបរ ។

រថយន្តដឹកដំឡូងមីក្រឡាប់ ស្លាប់ម្នាក់ និង របួស ១៨ នាក់

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តដឹកដំឡូងមីដែលមានដឹកកម្មករ កម្មការិនីប្រុសស្រីចំនួន១៩នាក់ លើរថយន្តផងនោះ បានធ្វើដំណើរពីត្បួងទៅជើង លុះដល់កន្លែងកើតហេតុស្រាប់តែរថយន្តរេចង្កូតក្រឡាប់ចាក់កម្មករតែម្ដង ។

រថយន្តដឹកដំឡូងមីក្រឡាប់ ស្លាប់ម្នាក់ និង របួស ១៨ នាក់

ក្រោយពេលកើតហតុ សពកម្មការិនីរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករបួសត្រូវសមត្ថកិច្ចហៅរថយន្តសាមុយដឹកមកកាន់មន្ទីរពេទ្យស្រុករមាសហែកដើម្បីសង្គ្រោះ រីឯរថយន្តសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគបាលស្រុករមាសហែក ៕ សុថាត់

រថយន្តដឹកដំឡូងមីក្រឡាប់ ស្លាប់ម្នាក់ និង របួស ១៨ នាក់រថយន្តដឹកដំឡូងមីក្រឡាប់ ស្លាប់ម្នាក់ និង របួស ១៨ នាក់