លោក​ស៊ី ជិន​ពីង​ឆ្លៀត​ផ្តល់​ទំនុកចិត្ត​ឲ្យ​លោកស្រី​អ៊ុង​សាន​ស៊ូ​ជី​នៅ​ឥណ្ឌា​ដើម្បី​ជំរុញ​កិច្ចព្រមព្រៀង​កំពូល​ទ្វេភាគី​ថ្មី និពន្ធដោយ : ទេព អ៊ីវិសាល       October-19-2016, 10:59 pm         748

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108លោក​ស៊ី ជិន​ពីង​ឆ្លៀត​ផ្តល់​ទំនុកចិត្ត​ឲ្យ​លោកស្រី​អ៊ុង​សាន​ស៊ូ​ជី​នៅ​ឥណ្ឌា​ដើម្បី​ជំរុញ​កិច្ចព្រមព្រៀង​កំពូល​ទ្វេភាគី​ថ្មី​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង បាន​ជួបពិភាក្សា​ជាមួយនឹង​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា​លោកស្រី អ៊ុង​សាន ស៊ូ​ជី នៅ​ឥណ្ឌា​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ប្រទេស​ទាំងពីរ​។ ជំនួប​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​ការជំរុញ និង​បញ្ជាក់​ជាថ្មី​ពី​ការសន្យា​កន្លងមក​រវាង​មេដឹកនាំ​ទាំងពីរ​ក្នុងពេលដែល​លោកស្រី ស៊ូ​ជី បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ចិន ពាក់ព័ន្ធ​ការបង្កើន​ទំនាក់ទំនង​ទ្វេភាគី​ទៅកាន់​កម្រិត​មួយ​ផ្សេងទៀត ដែល​ហៅថា «​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​»​។

​លោក​ប្រធានាធិបតី ស៊ី ជិន​ពីង នៅ​ចុង​សប្តាហ៍​មុន បាន​ជួប​លោកស្រី​ទីប្រឹក្សា​រដ្ឋ អ៊ុង​សាន ស៊ូ​ជី នា​ក្រៅ​នៃ​កិច្ចប្រជុំ​កំពូល​នៃ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ថ្មី ដែល​ហៅថា BRICS ដែល​ប្រព្រឹត្តឡើង​ក្នុងប្រទេស​ឥណ្ឌា​ដែលជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នោះ​។ នា​ជំនួប​នោះ លោក​ប្រ​ធានា​ធីប​តី បាន​អះអាងថា ចិន ពិត​ជាមាន​ឆន្ទៈ​ក្នុងការ​ចូលរួម​សហកា​រ​ជាមួយនឹង​មី​យ៉ាន់​ម៉ា​ដើម្បី​បន្ត​មិត្តភាព​ប្រពៃណី​ប្រទេស​ទាំងពីរ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ដែល​ផ្តល់​ប្រយោជន៍​ដល់​ប្រទេស​ទាំងពីរ​លើ​គ្រប់​វិស័យ​ផងដែរ​។

​នា​ជំនួប​នោះ លោក​ប្រធានាធិបតី ក៏បាន​សរសើរ​ពី​ទំនាក់ទំនង​ទ្វេភាគី ដោយ លោក​លើកឡើងថា មី​យ៉ាន់​ម៉ា បាន​រក្សា​លំនឹង​នៃ​ការអភិវឌ្ឍ​ល្អ​នៅក្នុង​រយៈពេល​ចុងក្រោយ ហើយ លោក ក៏​សង្ឃឹម​ដែរ​ថា ភាគី​ទាំងពីរ នឹង​អាចអនុវត្ត​ឯកច្ឆន្ទ​ភាព​ដែល​បានសម្រេច​កាលពី​ខែសីហា​កន្លងមក​។ ឯកច្ឆន្ទ​ភាព​នោះ សំដៅលើ​ការធ្វើ​ឲ្យ​ជម្រៅ​លើ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​វិស័យ​នៃ​ប្រទេស​ទាំងពីរ ដែល​ហៅថា «​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​»​។

​ឆ្លើយតប​នឹង​ការលើកឡើង​របស់​ប្រធានាធិបតី​ចិន លោកស្រី​អ៊ុង​សាន ស៊ូ​ជី ដែលជា​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា​ផងដែរ​នោះ បាន​អះអាងថា មី​យ៉ាន់​ម៉ា បានចាត់ទុក​ចិន​គឺជា​អ្នកជិតខាង​ដ៏​សំខាន់​។ លោកស្រី ក៏បាន​អរគុណ​ចិន​ដែល​បាន​គាំទ្រ​មី​យ៉ាន់​ម៉ា​ក្នុង​រយៈពេល​កន្លងមក ដោយ​លោកស្រី ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា មី​យ៉ាន់​ម៉ា បាន​ត្រៀមខ្លួន​រួចហើយ​ក្នុង​បង្កើន​ចំណង​ទ្វេភាគី​គ្រប់​វិស័យ​ជាមួយនឹង​ចិន​នោះ​។

​សូម​ជម្រាប​ផងដែរ​ថា នៅ​ខែសីហា​កន្លងទៅ លោកស្រី​អ៊ុង​សាន ស៊ូ​ជី បាន​បំពេញ​ទស្សនកិច្ច​រយៈពេល​៥​ប្រាំ​ថ្ងៃ​ទៅកាន់​ចិន​តប​តាម​ការអញ្ជើញ​របស់លោក​នាយករដ្ឋមន្ត្រី​ចិន លី ឃឺ​ឈាង​។ នា​ទស្សនកិច្ច​ពេលនោះ លោកស្រី​ស៊ូ​ជី ក៏បាន​ជួប​លោក​ប្រធានាធិបតី ស៊ី ជិន​ពីង ដែល​វា ក៏​ជា​ឱកាស​ដែល លោក ស៊ី ជិន​ពីង​បាន​សន្យា​ជាមួយនឹង​លោកស្រី​ស៊ូ​ជី ក្នុង​ជំរុញ​ទំនាក់ទំនង​ភាគី​ទាំងពីរ​ដើម្បី​សម្រេច​ឲ្យ​បាន​«​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​»​នោះឯង​៕