អតីត​ប្រធាន​ក្លិប Bayern Munich ត្រូវ​តុលាការ​សម្រេច​ដោះ​លែង​ពី​ពន្ធនាគារ ចាប់ពី​ថ្ងៃ​ទី​29 កុ​ម្ភះ 2016 តទៅ

លោក Uli Hoeness អតីត​ប្រធាន​ក្លិប Bayern  Munich ត្រូវ​តុលាការ​ស​ម្រ​ច​ដោះ​លែង​ពី​ពន្ធនាគារ​មុន​ពេល​កំណត់ នៅ​ថ្ងៃ​ទី​១៨ មក​រា កន្លង​មក ដោយ​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​ចាប់ពី​ថ្ងៃ​ទី​២៩ កុ​ម្ភះ តទៅ ក្រោយ​ពី​អតីត​ប្រធាន​ក្លិប Bayern  Munich អាយុ​៦៤​ឆ្នាំ​រូប​នេះ ត្រូវ​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​៣​ឆ្នាំ​កន្លះ​ពី​បទ​គេចពន្ធ​ក្នុង​ទឹកប្រាក់​២៨,៥​លាន​អឺ​រ៉ូ ។

ក្នុងអំឡុងពេល​ជាប់ពន្ធ​នាគា​រលោក Uli Hoeness ខិតខំ​កែខ្លួន​ធ្វើ​តែ​អំពើ​ល្អ និង​គ្មាន​តម្រុយ​ថា​ធ្វើ​ខុស​ទៀត ទើប​តុលាការ​នៅ​ក្រុង​Augsburg អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ ប៉ុន្ដែ​ត្រូវ​ស្ថិត​ក្នុង​ការ​ឃ្លាំមើល​រយៈពេល​៣​ឆ្នាំ​បន្ដ​ទៀត ៕