លោក Sepp Blatter នៅ​តែ​ទទួល​បាន​ប្រាក់ខែ​ទោះបី​ជាប់​បម្រាម

ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​ផ្សាយ​ថា លោក Sepp Blatter នៅ​តែ​ទទួល​បាន​ប្រាក់ខែ​ជា​ប្រក្រតី​ក្នុង​នាម​ជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​អន្ដរជាតិ (FIFA) រហូត​ដល់​មានការ​បោះ​ឆ្នោត​រើស​ប្រធាន​ជា​ថ្មី​នៅ​ថ្ងៃ​ទី​២៦ កុ​ម្ភះ ខាង​មុខ ។

របាយការណ៍​ពី​រ៉​យ​ទ័​រ បញ្ជាក់​ថា លោក Sepp Blatter នៅ​តែ​ទទួល​បាន​ប្រាក់ខែ​ជា​រៀង​រហូត រយៈពេល​៥​ខែ​តាំងពី​លោក​ត្រូវ​គេ​ដាក់​បម្រាម​មិន​ឱ្យ​ចូល​ប្រឡូក​ក្នុង​មជ្ឈដ្ឋាន​បាល់ទាត់ ។ ទោះបីជា​លោក​មិន​បាន​ចូល​បម្រើ​ការងារ រហូត​គណៈកម្មការ​គណនេយ្យ FIFA ធ្លាប់​បង្ហើប​ឱ្យ​ដឹង​ថា​នឹង​ឈប់​បើក​ប្រាក់ខែ​ឱ្យ​លោក​យ៉ាងណា​ក្ដី ក៏​ធាតុ​ពិត​រឿង​នេះ​នៅ​តែ​មិន​អាច​ធ្វើ​បាន​ដដែល​ដោយសារ​តែ​កិច្ចសន្យាការងារការពារ​លោក ៕