ចាប់ពី​ថ្ងៃទី​១២​ខែមករា តម្លៃ​ប្រេងសាំង​បន្ត​កើនឡើង​បន្តិចទៀត​! អត្ថបទ : ញ៉ុង​ ហេង       January-11-2017, 9:59 pm         207

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108ចាប់ពី​ថ្ងៃទី​១២​ខែមករា តម្លៃ​ប្រេងសាំង​បន្ត​កើនឡើង​បន្តិចទៀត​!​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ ដែល​ត្រូវអនុវត្ត​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​២១​ខែមករា​ឆ្នាំនេះ បន្ត​កើនឡើង​បន្តិចទៀត​។ យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ប្រេងសាំង​ស៊ុប​ពែរ​ឡើងថ្លៃ​ដល់ ៣៨៥០​រៀល​ក្នុង​១​លីត្រ ខណៈ​ប្រេងសាំង​ធម្មតា​ថ្លៃ ៣៧៥០​រៀល​ក្នុង​១​លីត្រ​។ ដោយឡែក​ប្រេងម៉ាស៊ូត​ថ្លៃ ៣៤៥០​រៀល​ក្នុង​១​លីត្រ​។

​នេះ​ជាត​ម្លៃ​អតិបរមា​ប្រេងឥន្ធនៈ ដែល​ត្រូវ​បានគិត​តាម​រូបមន្ត​ប្រកាស​អន្តរក្រសួង សម្រាប់​ទីផ្សារ​កម្ពុជា ដែល​ម្ចាស់​ស្ថានីយ​ទាំងអស់​ត្រូវ​អនុវត្តតាម​៕